បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារស្រវឹងស្រារអិលជើងធ្លាក់ចូលទឹកស្ទឹងសែន

0

កំពង់ធំៈ ហេតុការមួយបានធ្វើឲ្យមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ដោយសារតែបុរសម្នាក់បានស្លាប់ យ៉ាងអណោចអាធ័ម ខណៈពេលដែលស្រវឹងស្រា ហើយទៅកាប់ឬស្សីក្បែរមាត់ស្ទឹងសែន បណ្តាលឲ្យរអិល ជើងធ្លាក់ចូលទឹកស្ទឹងសែន ដែលហេតុការនេះ ត្រូវបានប្រពន្ឋប្រទះឃើញសាកសពប្តីនៅវេលាម៉ោង 10/30នាទីថ្ងៃទី04/092018 នៅចំនុចក្នុងស្ទឺងសែនភូមិកំពីងតាគង់​ ឃុំឈូកស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា សាកសពមានឈ្មោះ ប៉ិញ លិញភេទប្រុសអា យុ48ឆ្នាំរស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ​ ខេត្តកំពង់ធំ  បានមកស្នាក់នៅស៊ីឈ្នួលពុះឬស្សីទាំងគ្រួសារនៅភូមិកំពីងតាគង់ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមការរៀបរាប់ របស់អ្នកស្រី ឈ្មោះព្រំ អៀង អាយុ54ឆ្នាំ ត្រូវជាប្រពន្ធបានអោយដឹងថា  បាននាំប្ដីប្រពន្ធមកស៊ីឈ្នួលពុះឬស្សី បានបីថ្ងៃរហូតដល់ថ្ងៃកើតហេតុ ជាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៨  ប្ដីខ្លួនបានស្រវឹងស្រាខ្លាំងហើយបានទៅពុះនៅមាត់ស្ទឹងសែនដូចសព្វដង នៅពេលកើតហេតុ អ្នកស្រី បានដើរទៅជួយពុះឬស្សីប្ដីពេលទៅដល់បានឃើញតែស្បែកជើង១ចំហៀងនៅនឹងមាត់ទឹកស្ទឹង  ចំណែកស្បែកជើង ម្ខាងទៀតអណ្ដែតនៅក្នុងទឹកស្ទឹង  ពេលនោះខំដើរមករកប្ដីនៅក្នុងភូមិវិញខ្លាចប្ដីខ្លួនដើរមកផឹកស្រា តែរកមិនឃើញ ហើយក៏បានដើរត្រឡប់មកវិញ ស្រាប់តែលឺសំលេងក្មួយស្រែកហៅថារកពូឃើញហើយពេលនោះនាងខ្ញុំទៅដល់  ស្រាប់តែមានមនុស្សអ៊ូអរ កំពុងតែស្រង់ប្តីរបស់ខ្លួន ពីក្នុងទឹក។

ក្រោយមកក៏មានសមត្ថកិច្ច ជំនាញ សហការជាមួយលោកនាយប៉ុស្ដិ៏ឈូក នឹងមេភូមិ នឹងក្រុមគ្រួសារបានពិនិត្យ មកពិនិត្យកោសល្សវិច្ឆ័យ នៅលើដងខ្លួនជនរងគ្រោះ តែពុំប្រទះឃើញ​មានស្នាកស្នាមអ្វីដែលគួរ​អោយកត់សម្គាលឡើយ ទើបសណ្ឋានថា ជនរងគ្រោះប្រហែលជារអិលជើង ធ្លាក់ចូលទឹកស្ទឹងសែន ខណៈ​ពេលស្រវឹងស្រា  ចំពោះសាកសពយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី៕

ដោយ  ប៊ុន  រដ្ឋា