VIDEO ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន ជម្រុញឲ្យតាមបណ្តាកងភាពស្រុកក្រុងសាងស់បន្ទាយ ដាំបន្លែ ចិញ្ចឹមសត្វ

0

កំពង់ធំ៖ កងកម្លាំងវរសេនាតូចលេខ១ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកំពុងតែមមាញឹក ក្នុង​ការសាងសង់អគារ​សម្រាប់​ដាំស្លរ​ បម្រើ​ជូន​ដល់​កម្លាំង​វរសេនាតូចលេខ​១ ក្រោមការយកចិត្តទុកដាក់ ណែ​នាំចង្អុលបង្ហាញរបស់ ឯឧត្តម ឧត្តមសេនីយ៍ទោ សោម​ ស៊ុន​  មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  ជម្រុញឲ្យកងកម្លាំងទាំងអស់ ហ្វឹកហាត់គ្រប់ជំនាញដើម្បីបំរើការ នៅក្នុង​អង្គភាព។

ជាក់ស្តែងអាគារផ្ទះបាយ មួយខ្នងដែលកងកម្លាំងវរសេនាតូចលេខមួយ កំពុងតែសាងសង់ ដែលមានទំហំ​៥ម៉ែត្រ​x​១០ម៉ែត្រ​ ដែល​ជា​ជំនួយ​របស់​សប្បុរសជន សម្រាប់​បងប្អូន​យោធិន​យើង​ពិសារ​ជា​សមូហភាព​ ដែល​ជា​ការ​ឧបត្តម្ភ​របស់​ឯកឧត្តម​សុខ​ លូ​ អភិបាល​ខេត្ត​កំពង់ធំ បាន​ជួយ​សាងសង់​អគារ​ផ្ទះ​សម្រាប់​ហូប​បាយ​ទំហំ​១២ម៉ែត្រ​x​៣០ម៉ែត្រ ​ ​របស់​កងទ័ព​នៅ​វរសេនាតូចលេខ​១​នេះកន្លង​មកអស់ទឹកប្រាក់ជិត២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ផង​ដែរដោយកងកម្លាំងវរសេនាតូចលេខមួយ រួមគ្នា​សាង​សង់ដោយផ្ទាល់ បានកាត់បន្ថយ​ការ​ចំណាយយ៉ាងច្រើន ដែលគួរឲ្យកោតសរសើរ ។

​ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​ សោម ស៊ុន បានមានប្រសាសន៍ថា សកម្មភាព​សាងសង់អាគារភាគច្រើន គឺត្រូវ​បានជួលតែមេជាង ហើយកងកម្លាំងយើងជាអ្នកសាងសង់ទាំងអស់ ដែលជាមោទនភាព ដែលកងកម្លាំង​មានជំនាញ ច្បាស់លាស់ ដូចជាអាគារ ដែលបានសាងសង់រួចមាន អគារ​ធ្វើការ​ងារ​ អគារ​ស្នាក់នៅ​ សាល ​ សាលប្រជុំ រួមទាំងអាគារផ្ទះបាយ ។

ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​ សោម ស៊ុន បានគូសបញ្ជាក់ថា នៅតាមបណ្តាផ្នែកសឹករង ស្រុកក្រុង និងបាន​ណែនាំឲ្យមានការចិញ្ចឹមសត្វ ដាំបន្លែ និងបណ្តុះបណ្តាលមុខជំនាញ ចាំបាច់ក្នុងការបំរើការងារប្រចាំថ្ងៃ ដូច​ជា ជាងសំណង់ សិក្សាព័ត៌មានវិទ្យា  រួមទាំងច្បាប់នានាផងដែរ  ក្នុងនោះឯកឧត្តម សោម ស៊ុន ក៏បាន​បញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជា​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសាងសង់រួចចំនួន ៩៥ខ្នង​ផ្ទះ ហើយបានប្រគល់ជូន​ដល់គ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជនពិការ រស់នៅក្នុងខេត្តកំពង់ធំ គឺសុទ្ធសឹងតែជាស្នាដៃរបស់ កងកម្លាំងតាមបណ្តាផ្នែកសឹករងស្រុកក្រុង ជាអ្នកសាងសង់ ដែមបានរួមសហការសាងសង់ជាមួយនឹង ស្ថាប័នប៉ូលិស និងស្ថាប័នកងរាជអាវុធហត្ថតាមបណ្តាស្រុកនានាផងដែរ។

ដោយ  ប៊ុន  រដ្ឋា