ឯកសណ្ឋាន​ប្រជាការពារ​ចំនួន​២០​ សម្រាប់​ និង​វិទ្យុ​ទាក់ទង​ដៃ​ចំ​នួន ០៨គ្រឿងបាន​បំពាក់​ជូន​ប្រជាការពារ​ចំនួន​០២ភូមិ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បាន​អញ្ជើញ​បំពាក់ឯកសណ្ឋាន​​ជូន​ប្រជាការពារ​ចំនួន​០២ភូមិ និងវិទ្យុ​ទាក់ទង​ដៃ​ចំ​នួន ០៨គ្រឿង នៅឃុំបន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ  នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨។

ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីបញ្ហាសន្តិសុខ និង​ភាពសុខសាន្ត សម្រាន្តលក់អស់ក្តីព្រួយបារម្ភណ៍ ពីបញ្ហាចោរលួច ចោរប្លន់ និងបទល្មើសផ្សេងៗ ដែលកើត ឡើងនៅក្នុងមូលដ្ឋាន បានពង្រឹងសមត្ថភាព លើកស្ទួយគុណភាព ប្រជាការពារ ដើម្បីកិច្ចសហការជាមួយ​សមត្ថកិច្ចឲ្យបានទាន់ពេលវេលា ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ប្រជាការពារ​ចំនួន​០២ភូមិ​ ត្រូវបានឧបត្ថម្ភ ឯកសណ្ឋាន ចំនួន ២០ សម្រាប់ និងវិទ្យុទាក់ទងដៃ ចំនួន ០៨ គ្រឿង គឺភូមិ​កុកគ្រួស ចំនួន ០៨ នាក់​ និងភូមិ​ស្លាក​រ​ ចំនួន ១២ នាក់ ត្រូវបានបំពាក់ឯកសណ្ឋានជូន ជាលើកទី​២​ ស្ថិតនៅវត្តពោធិរោង  ឃុំបន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ។

ពិធីបំពាក់នេះ មានការចូលរួមបីថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ,លោកអធិការរង នគរបាលស្រុកស្ទោង ,នគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំបន្ទាយស្ទោង , អាជ្ញាធរ ភូមិ-ឃុំ និងសហការី ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការផ្សព្វផ្សាយ ​ អំពីតួ​នាទី​ភារកិច្ច​ និង​សិទ្ធ​របស់​ប្រជាការពារក្នុងការ អនុវត្ត និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ​ទាំង​អស់​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ បាន​ច្រើន​កុះករ​ ហើយ​បោះ​ឆ្នោត​គាំទ្រ​សម្តេចតេជោ ហ៊ុន សែន​ ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​យើង​ រក្សា​បាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍​ ប្រទេស​ជាតិ​យើង​បន្ត​ទៀត​ ។ ដោយ  ប៊ុន  រដ្ឋា