បាត់ខ្លួន៤ថ្ងៃត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទឹកត្រពាំង

0

កែវ៖ ជនរងគ្រោះដែលបានស្លាប់ដោយលង់ទឹកមានឈ្មោះព្រំ សុខនាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្បូងដំរី ឃុុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ មុខរបរធ្វើស្រែ

ប្រពន្ធជនរងគ្រោះឈ្មោះ សយ សុីមន បានអោយដឹងថា ៖ ប្តីរបស់គាត់មានជម្ងឺរសរសៃប្រសាទ ថែមទាំងផឹកស្រារជាប្រចាំទៀតផង ស្រាប់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក៍បានដើចេញបាត់ពីផ្ទះមិនដឹងថាទៅទីនោះទេ
រហូតមកដល់ថ្ងៃទី០៥ ខែឆ្នាំដដែល ក៍មានប្រជាពលរដ្ឋប្រទះឃើញស្លាប់អន្តែតទឹកនៅក្នុងត្រពាំងទឹកមួយកន្លែងដែលមានម្ចាស់ឈ្មោះ ង៉ែត និងប្រពន្ធឈ្មោះខេង នៅក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋភ្លាមនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៍បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុ ឃើញថាសាកសពពិតជាបានស្លាប់ដោយសារលង់
ទឹកពិតប្រាកដមែន មិនពាក់ព័ន្ធនិងឃាតកម្មនោះទេ រួចប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕