ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យព្រមានអ្នកឈ្មោះលោកទៅរកស៊ីនិងកាងរថយន្តអត់ពន្ធ

0

បន្ទាយមានជ័យ:​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមនជ័យ​ លោក​ មាស​ ចន្ទ័ពិសិដ្ឋ​ បានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកដែលយកឈ្មោះរបស់ទៅប្រើប្រាស់ដើម្បីរកស៊ីល្មើសនិងកាងរថយន្តអត់ពន្ធ។ លោកប្រតិកម្មបែបនេះនៅចំពោះមុខអ្នកសារព័ត៌មានខណ:ចុះសម្របសម្រួលដឹកនាំមន្ត្រីគយឆែកឆេរឃ្លាំងស្តុកប្រេងម៉ាស៊ីនមួយកន្លែងក្បែរក្លោងទ្វារវត្តតាហីកាលពីព្រឹកថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៨កន្លងទៅ។
​ លោក​ មាស​ ចន្ទ័ពិសិដ្ឋ​ បាននិយាយថាសព្វថ្ងៃនេះមានអ្នកស៊ីមួយចំនួនបានប្រើប្រាស់ឈ្មោះរបស់លោកទៅរកស៊ីនិងកាងមុខរបរល្មើស​ ។ លោកទទួលបានព័ត៌មាននេះ​ តែលោកនៅមិនទាន់ច្បាស់ថាមានអ្នកណាខ្លះដែលគេងចំនេញពីការប្រើឈ្មោះរបស់លោកនោះទេ​ តែទោះជាយ៉ាងណា
លោកនឹងរកអោយឃើញហើយនឹងហៅមកព្រមានឬក៏អាចដាក់ការចោទប្រកាន់ទៅតាមផ្លូវច្បាប់។
​ សូមបញ្ជាក់ថាបច្ចុប្បន្ននេះនៅខេត្តបន្ទាយមានជ័យបទល្មើសរត់ពន្ធកើតមានពេញបន្ទុក​ ច្រករបៀងក៏មានច្រើន​ ។ ម៉ូតូគេចពន្ធ​ និងរថយន្តចង្កូតស្តាំបន្តហូរចូលដូចហែរកឋិន​ពីតាមបណ្តាច្រករបៀងដែលគ្រប់គ្រងដោយទាហានព្រំដែននិងនគរបាលការពារព្រំដែន។ ការហូរចូលយ៉ាងគំហុកម៉ូតូនិងរថយន្តចង្កូតស្តាំទាំងនេះក៏អាចជាមានការឃុបឃិតជាប្រពន្ធ័ជាមន្ត្រីជំនាញផងដែរព្រោះអ្នករកស៊ីមួយចំនួនធំប្រភពបញ្ជាក់ថាក៏ជាសមត្ថកិច្ចដែរ…៕ដោយឃិន គន្ធា