ម៉ូតូព្រលះម៉ូតូរបួសធ្ងន់០១នាក់និងស្លាប់មនុស្ស០១នាក់ដោយសារមិនពាក់មួកសុវត្តិភាព

0

កំពង់ធំ៖ ម៉ូតូចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលមកពីបើកបរមិនគោរព ផ្លូវអតិភាព និងបើកបរ លឿនបណ្តាលឲ្យជ្រុលចង្កូតបុកគ្នា ដួលបោកក្បាលនិងផ្លូវ ធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារពុំបានពាក់មួក សុវត្តិភាព និងម្នាក់ទៀតរបួសធ្ងន់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលគ្រូសក្រហម ភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចរាចរ ម៉ូតូ២គ្រឿងបុកគ្នា ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ការបើកបរម៉ូតូមានទិសដៅផ្ទុយគ្នា ដែលបាន បើកបរដោយឈ្មោះ ឌឹម.ភារះ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ  ផ្លាកលេខកំពង់ធំ1I.8041 ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ ចំណែកម៉ូតូហុងដាC110 ពណ៌ខ្មៅ ផ្លាកគ្មាន បើកបរដោយឈ្មោះចន.នី ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)(មិនពាក់មួកសុវត្ថិភាព) ។

តាមរបាយការណ៍របស់សមត្ថកិច្ច នគរបាលចារចរណ៍ ដែលបានចុះទៅធ្វើការវាស់វែង និងធ្វើកំណត់ហេតុ បានបញ្ជាក់ថា អ្នកបើកបរបង្ករហេតុ ឈ្មោះ ឌឹម.ភារះ បានបើកបរម៉ូតូមិនប្រកាន់ស្តាំ បានប្រើប្រាស់ ម៉ូតូហុងដាC125 ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រមូល  វត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់  ដើម្បីឲ្យតំណាងភាគគីទាំងសាងខាងចូលមកដោះស្រាយ តាមនិតិវិធីនៃច្បាប់។

ដោយ  ប៊ុន  រដ្ឋា