បងប្អូនផ្ទៃតែមួយប្រកាសសង្រ្គាមបង្ហូរឈាមកាប់គ្នាដោយសារជំពាក់មិនសង

0

កំពង់ធំៈ ពីនាក់បងប្អូនបង្កើត ផ្ទុះជំលោះរកដំណោះស្រាយមិនចេះ  បែរបងបង្កើរស្ទុះកាប់ប្អូននិងពូថៅ បណ្តាលឲ្យរង របួសធ្ងន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដោយសារការប្រើអំពើហឹង្សា ឈាន​ដល់កាប់សម្លាប់គ្នា តែសំណាងល្អ គ្រាន់តែរបួសធ្ងន់ ស្ថិតក្នុងអាការៈដង្ហើមចង្រិត។

ករណីអំពើរហឹង្សាដោយចេតនានេះ ផ្តើមចេញមកពីរឿង ការជំពាក់លុយគ្នា រវាងបងប្អូនបង្កើត តែអាងតែ បងប្អូនក៏ពន្យាពេលមិនទាន់សង ទើបឈានដល់ការខឹងច្រឡោត បានដាល់គ្នា បុរសជាបងទាញពូថៅកាប់បុរសជា ប្អូនបង្កអោយរបួសធ្ងន់ហេតុការបានកើតឡើងនៅវេលាម៉ោង19.50នាទីនៅចំណុចភូមិសូជ័យ​ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនសង្ស័យដែលជាអ្នកបង្ករហឹង្សា ត្រូវបានស្គាល់ឈ្មោះ ឈិន ឈុន ភេទ​ប្រុស អាយុ 57ឆ្នាំ នៅភូមិសូជ័យ ឃុំកំពង់ស្វាយ ស្រុកំពង់ស្វាយ  បានចាក់ទៅលើជនរងគ្រោះប្អូន ឈ្មោះ​ ឈិន ប៉ាត ភេទប្រុស អាយុ 45ឆ្នាំ មានទីលំនៅភូមិ ឃុំ ស្រុក ជាមួយគ្នា  នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ ដំណើររឿង ធ្លាប់ដឹងចិត្តគ្នា ហើយក៏បានខ្ចីលុយជនបង្ក ក្រ.សងពេកទើបប៉ពាក្យសំដីគ្នា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅ​កាន់មន្ទីរពេទ្យ ។

មុនពេលកើតហេតុជនរងគ្រោះកំពង់តែដើរចេញពីតូបលក់ដូរទៅផ្ទះហើយជនសង្ស័យដើរពីផ្ទះទៅទិញបារីជក់ដោយមានកាន់ពូថៅមួយនៅនឹដៃផង ក៏បានជួបគ្នានៅតាមផ្លូវលើផ្លូវលំក្រាលគ្រួសក្រហមភ្លាមនោះទាញពូថៅកាប់ទៅលើជនរងគ្រោះជាប្អូនបង្កើតត្រូវចំក្រោមឃ្លាកលើឆ្អឹងជំនីប៉ែកខាងស្តាំរបួសមុតសាច់ដល់ឆ្អឹងប្រវែង 11សង់ទីម៉ែត្រ និងដាល់ចំបបូមាត់ចេញឈាមថែមទៀត ចំពោះជនសង្ស័យយើងឃាត់ខ្លួនបានជាក់ស្តែងនៅកន្លែងកើតហេតុ កំពុងបំពេញបែបបទតាមនីតិវិធី ។

ដោយ  ប៊ុន រដ្ឋា