លោកជំទាវលាង ហៃជាវតាយ អញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជាឧបត្តម្ភជូនប្រជាពលប្រឈមជីវភាពខ្វះខាតនិងរងគ្រោះដោយខ្យល់រលំផ្ទះក្នុងស្រុកបន្ទាយមាសខេត្តកំពត

0

ខេត្តកំពត៖  កាលពីព្រឹកថ្ងៃទី ៦ខែកញ្ញាឆ្នាំ២០១៨ លោកជំទាវ លាង ហៃជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមនឹងសហការីបាននាំយកនូវអង្ករ និងគ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈមួនចំនួនដែលជាអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋចាស់ជរាពិការដែលប្រឈមបញ្ហាការខ្វះខាតជីវភាព និងរងគ្រោះដោយខ្យលរលំផ្ទះចំនួន៤៣គ្រួសារដែលពិធីបានប្រគល់ជូននៅទីកន្លែងចំនួនពីរមកពីឃុំមួយចំនួនក្នុងស្រុកបន្ទាយមាសខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលលោកជំទាវលាង ហៃ ជាវតាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះលោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ។ ដែលជានិច្ចកាលសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅព្រមទាំងដោះស្រាយរាល់ការទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនរើសអើងប្រកាន់ពូជសាសន៍និន្នាការអ្វីឡើយ ពោលគឺទីណា ពេលណា ប្រជាពលរដ្ឋមានទុក្ខលំបាក គឺទីនោះ ពេលនោះ តែងមានកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ចុះជួយដោះស្រាយនិងឧបត្ថម្ភជានិច្ច ដោយមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ពោះអត់អាហារឡើយ។ លោកជំទាវលាង ហៃ ជាវតាយបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ជម្រុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វរួមផ្សំដើម្បីជួយសំរាលជីវភាពបងប្អូនកាន់តែប្រសើរឡើង និងមានការរស់នៅដោយលក្ខណៈអនាម័យស្អាត គឺហូមស្អាតផឹកស្អា ដើម្បីបង្ការជម្ងឺផ្សេងៗ។ ក្នុងឱកាសនោះអំណោយដែលបានឧបត្ថម្ភប្រជាពលរដ្ឋទាំងចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២៥គីឡូ មី១កេះ ទឹកស៉ីអ៉ីវ១យួរ ស្ករត្នោត១គីឡូ សាប៊ូ២ដុំនិងថវិកា៦ម៉ឺនរៀល។ ដោយឡែកក្នុងនោះចំពោះគ្រួសាររងគ្រោះដោយខ្យល់បក់បោករលំផ្ទះចំនួន២គ្រួសារក្នុង១គ្រួសារៗទទួលបានប្រាក់បន្ថែម១លានរៀលនិង២គ្រួសារទៀតបន្ថែម១គ្រួសារៗថវិកា៤០ម៉ឺនរៀលផងដែរ។