កិច្ចប្រជុំផ្សព្វផ្សាយសភាពការថ្មីរបស់ជាតិ ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤   មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ  បានផ្សព្វផ្សាយសភាពការជាតិ ដែលកំពុងតែប្រកាសតែងតាំងថ្នាក់ដឹកនាំរបស់ រាជរដ្ឋា​ភិបាល អណត្តិទី៦ ដល់ថ្នាក់ដឹកនាំ កងកម្លាំង គ្រប់កងឯកភាព ១៣០នាក់ ចំណុះឲ្យមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាលប្រជុំធំ។

ពិធីផ្សព្វផ្សាយនេះ ដើម្បីពង្រឹងពីគោលជំហរនិង ស្មារតី សតិអារម្មណ៍ ដល់ថ្នាក់ដឹកនាំ និងនាយទាហាន ពលទាហាន គ្រប់រូបអោយមានមនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរដ្ឋាភិបាល  ការពារជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវ អនុវត្ត តួនាទី ភារកិច្ច របស់កងទ័ព គោរពនូវបទបញ្ជាឲ្យរ៉ឹងមាំ របស់កងយោធពល ខេមរៈភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឳវាទ ទាំងអស់ឲ្យរួមគ្នាទប់ ស្កាត់ រាល់ព័ត៌មាន ដែលបណ្តាលឲ្យ មានការញុះញ៉ុង បំភ្លៃ ដែលឈានដល់ការបដិវត្តពណ៌ ដែលជាឥទ្ធិ​ពល​​របស់ជនបរទេស  មកលើប្រទេសកម្ពុជាជាដាច់ខាត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដល់ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ និង​យោធិនក្រោមឱវាទ​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ យោធភូមិភាគ​ទី​៤​ បាន​ទស្សនា​ និង​ស្ដាប់​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ស្តីពី​​ការបោះ​ឆ្នោត​​បង្កើត​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​រដ្ឋសភា​  ថ្នាក់​ដឹកនាំ​គណកម្មាធិការជំនាញនានាទាំង១០​ នៃរដ្ឋសភា​ និង​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​ ពិសេស​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រីក្នងអណត្តិទី៦​ នេះ​  ។

ឯកឧត្តម បានថ្លែងថា ប្រទេសជាតិកំពុងតែមានភាពរីកចំរើន និងមានសន្តិភាព គឺដោយយសារការដឹកនាំដ៏​ប៉ិន​ប្រសព្វរបស់ សម្ដេច​តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្រួបបង្រួម​ជាតតែមួយ ឈ្នះ ទាំងអស់គ្នា ដោយគ្មានអ្នកចាញ់ គឺដើម្បីខ្មែរតែមួយទទួលបានសន្តិភាព និងការអភិវឌ្ឍន៍​ពេ​ញលេញ បាន​ធ្វើឲ្យប្រទេសកម្ពុជា ស្មើរមុខស្មើមាត់និងអន្តរជាតិផងដែរ  រហូតមកដល់ជិត៤០ឆ្នាំមកនេះ ក្នុងនោះប្រជាជន កម្ពុជាពេញចិត្តនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គាំទ្រឲ្យសម្តេចដឹកនាំ​ភាព​សុខសាន្តនេះបន្ត​ទៀត ដោយប្រជាពលរដ្ឋ ខ្មែរគ្រប់រូប ម្នាក់ៗសុទ្ធតែស្អប់ខ្ពើមនូវសង្រ្គាម ដែលនាំឲ្យវិនាស​អន្តរាយ ដល់សង្គម​ជាតិ ទាំងមូល ។

ដោយ  ប៊ុន  រដ្ឋា