ពលរដ្ឌម្ចាស់សំលេងឆ្នោតសូមសុំណូមពរឯកឧត្ដមឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងមេត្តាចុះពិនិត្យបញ្ហាទំនាស់ដីធ្លី 

0

ខេត្តកំពង់ឆ្នាំង÷គ្រួសាររស់នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ បានចោទប្រកាន់លោកស្រីមេឃុំស្វាយជុក ថា៖ បានឃុបឃិតគ្នាជាមួយប្រជាពលរដ្ឋចំនួន៨ គ្រួសារ ដែលរស់នៅភូមិឃុំផ្សេងទៀត លួចលក់ដីរបស់ពួកគាត់ប្រមាណជាង ៤០ ហិកតានៅចំណុចក្បាលដំណាក់ស្វាយ ស្ថិតក្នុងអតីត ភូមិតាំងឃ្លៃ បច្ចុប្បន្ន បានបំបែកចេញជាភូមិក្តុលអភិវឌ្ឈន៍ស្ថិតនៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋទាំង៧គ្រួសារ បានរៀបរាប់ថា៖ ដីនេះត្រូវបានអាជ្ញាធរភូមិតាំងឃ្លៃ ឃុំស្វាយជុក វាស់វែងចែកអោយ ពួកគាត់ចូលកាន់កាប់នៅឆ្នាំ ២០០២ មកម្ល៉េះ ចាប់តាំងពីពេលបោះមកគាត់បានកាន់កាប់ ជារៀងរហូតមក ប៉ុន្តែក្រោយមកដីភូមិតាំងឃ្លៃ ត្រូវបានបំបែកចេញជាភូមិមួយទៀត គឺភូមិក្តុលអភិវឌ្ឍន៍ ហើយដីរបស់ពួកគាត់ ត្រូវគ្រប់គ្រងដោយមេភូមិថ្មី ចំណែកមេឃុំស្វាយជុកចាស់ ក៍ចូលនិវត្តន៍ដែរ ។

ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ថាៈ ជាបន្តបន្ទាប់ពួកគាត់តែងតែបានព្យាយាមសុំការអនុញ្ញាតពីមេភូមិ និង លោកស្រី មេឃុំស្វាយជុក ដែលឡើងកាន់ដំណែងថ្មី ដើម្បីលក់ដីទាំងនោះ សម្រាប់ដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែត្រូវលោក
ស្រីមេឃុំ មានប្រសាសន៏ថាមិនអាចលក់បានទេ ព្រោះជាដីស្ថិតក្នុងគំរបព្រៃរបស់រដ្ឋ ក្រោយមក នៅថ្ងៃទី ២២និង ២៣ ខែមិថុនា ឆ្នាំ២០១៨ ពួកគាត់បានព្យាយាមសុំការអនុញ្ញាតពីលោកស្រីមេឃុំម្តងទៀត ដើម្បីលក់ដីខាងលើ តែលោកស្រីមេឃុំបដិសេធន៍ ដដែល ប៉ុន្តែអ្វីដែលហួសចិត្តបំផុតនោះ ស្រាប់ តែនៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០១៨ គឺរំលងបានតែពីរថ្ងៃប៉ុណ្ណោះ ស្រាប់តែ លោកស្រីបានចុះហត្ថលេខា លើលិខិតទិញលក់ ដី ខាងលើ ដែលមានភាគី ប្រជាពលរដ្ឋ៨គ្រួសារនៅភូមិឃុំផ្សេងទៀត ដែលមិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ក្តុលអភិវឌ្ឍន៍ ឬក៏ភូមិតាំងឃ្លៃ លក់ទៅអោយអ្នកនៅភ្នំពេញ ពួកគាត់ជាជនរងគ្រោះ សូមសំណូមពរ ដល់ ឯកឧត្តមឈួរចន្ទ័ឌឿនអភិបាលខេត្ត ជាពិសេស សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន សូមមេត្តាជួយដល់ពួកគាត់ជាជនរង
គ្រោះផង ។

ជុំវិញបញ្ហានេះ លោក ហែម ពៅ ដែលជាមេភូមិតាំងឃ្លៃ បានអះអាងថា៖ ដីនោះគាត់ជាអាជ្ញាធរភូមិ រួមនិង លោកមេឃុំចាស់ ពិតជាបានធ្វើបណ្ឌ័ សុំកាន់កាប់អោយប្រជាពលរដ្ឋទាំង ៧គ្រួសារពិតមែន តាំងពីអំឡុងឆ្នាំ២០០២ ព្រោះកាលណោះ ជាដី ស្ថិតក្នុងការគ្រប់គ្រងរបស់ភូមិតាំងឃ្លៃ ប៉ុន្តែក្រោយមកពេលភូមិបានបំបែកជា២ ដីខាងលើនេះបានបែកចេញទៅ គ្រប់គ្រង របស់ភូមិក្តុលអភិវឌ្ឍន៍វិញហើយចាប់តាំងពីពេលនោះមក គាត់មិនបានដឹងអ្វីទៀតឡើយ ។

ឆ្លើយតបនិងការចោទប្រកាន់ខាងលើ លោកស្រី ប៉ែន សោភា មេឃុំស្វាយជុក បាននិយាយដោយខ្លីថាៈ គ្មានការលក់ទិញលើដី នោះឡើយព្រោះជាដីស្ថិតក្នុងគម្របដីព្រៃរបស់រដ្ឋ លោកស្រីបានបញ្ជាក់ថាលោកស្រីមិនបានចុះហត្ថលេខាលើការទិញលក់ដីនោះទេ ។

ទោះយ៉ាងណាក្តីលើលិខិតកិច្ចសន្យាលក់ផ្ដាច់ចុះថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០១៨ នេះ រវាងឈ្មោះ ចែម ស្រីល័ក្ខ មានទីលំនៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថាៈ បានលក់ដីចំណុចខាងលើ ទៅអោយ ស្ត្រី ម្នាក់នៅរាជធានីភ្នំពេញ ក្នុងលិខិតនោះក៏មានការចុះហត្ថ
លេខា បញ្ញាក់ពីឈ្មោះលោកស្រី ប៉ែន សោភា មេឃុំស្វាយជុក ពិតប្រាកដផងដែរ ៕