កម្មកររោងម៉ាស៊ីនស្រូវរបស់ក្រុមហ៊ុនLBNស្រុកស្ទោងម្នាក់បានស្លាប់ដោយសារធ្លាក់អង្កាមសង្កត់លើ

0

(កំពង់ធំ)៖ អាសូរកម្មករវ័យក្មេងម្នាក់បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ហេតុការនេះកើតឡើង នៅវេលាម៉ោង១០និង២០នាទីថ្ងៃទី07ខែកញ្ញាឆ្នាំ2018 ខណៈពេលដែលកម្មករកាយអង្កាមចូលតៅ ឡសំងួតស្រូវ​និិងពោត​ នៅ

ក្រុមហ៊ុនLBN អង្ករកម្ពុជា​ ដែលត្រូវអង្កាមបាក់សង្កត់គ្របពីលើបណ្តាលអោយស្លាប់ ៕
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ​ចន​ សុភ័ក្រ ភេទប្រុសអាយុ16ឆ្នាំ រស់នៅភូមិត្រាច​ ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

​​​​​​​​​​ តាមការបំភ្លឺពីសាក្សីឈ្មោះ ង៉ែត​ ងួន ភេទប្រុសអាយុ45ឆ្នាំជាកម្មកររោងម៉ាស៊ីនបានបញ្ជាក់អោយដឹងថា​​: ជនរងគ្រោះបានចុះយកដែកដែលធ្លាក់ចូលក្នុងតៅបង្ហូអង្កាមជម្រៅ250ស.ម ពេលចុះទៅដល់បាតតៅ ត្រូវអង្កាមដែលនៅលើរអិលបាកចូលសង្កត់ពីលើបាត់ ភ្លាមៗនោះខ្លួនក៏បានហៅកម្មករនៅក្បែរៗនោះជាច្រើននាក់មកជួយកាយអង្កាមយកជនរងគ្រោះ ប្រហែលជាង20នាទី ទើបយកជនរងគ្រោះបានតែជនរងគ្រោះបានសន្លប់បាត់ស្មារតីហើយ​ ក៏បានយកជន​រងគ្រោះទៅមន្ទីពេទ្យស្រុកស្ទោងពេលដល់ពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះ ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបន្តថា បើយោងតាមការពិនិត្យនៅកន្លែងកើតហេតុនិងសាកសព សមត្ថកិច្វសន្និដ្ឋានថា​ ជនរងគ្រោះស្លាប់ដោយកាថប់ដង្ហើម។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕