ស្រវឹងខួបរាល់ថ្ងៃចង់ដុតផ្ទះលេងតែត្រូវបានគេជួយទាន់

0

តាកែវ ៖ បុរសជាប្តីស្រវឹងខួបម្នាក់បានបង្កហឹង្សាដាក់ប្រពន្ធ វាយបំផ្លិចបំផ្លាញទ្រព្យក្នុងផ្ទះអស់មួយចំនួននិងយកប្រេងម៉ាស៊ូតចាក់បម្រុងដុតផ្ទះថែមទៀតតែសំណាងល្អបានអ្នកជិតខាងជួយទាន់កុំអីឆេះម៉ត់។

ហេតុការហឹង្សាបង្កដោយបុរសប្ ប្រម៉ឹកដាក់គ្រួសារនេះបានកើតឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១៩និង៣០នាទី ស្ថិតនៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ តាមការឲ្យដឹងពីប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងប្រាប់ថា អំពើហឹង្សាក្នុងគ្រួសារខាងលើនេះ បង្កឡើងជនសង្ស័យជាប្តីឈ្មោះ អុ៑ំ អូន អាយុ៤១ឆ្នាំ មានមុខរបរកសិករ បានវាយតប់ប្រពន្ធឈ្មោះ ណី ថាវី អាយុ៣៨ឆ្នាំតែពុំមានរបួសស្នាមនោះទេ។ ក្នុងសកម្មភាពនោះដែរជនសង្ស័យបានបោកចាន បោកទូរទស្សន៍ វាយបំបែកទ្វាកញ្ចក់ផ្ទះអស់ពីរផ្ទាំង រួចយកប្រេងម៉ាស៊ូតនៅផ្ទះខ្លួនចាក់ពង្រាយក្នុងផ្ទះដុតឆេះអស់ពូកមួយ ភ្លាមៗនោះមានអ្នកជិតខាងជួយពន្លត់ទាន់កុំអីឆេះផ្ទះអស់ខានប្រពន្ធកូនរស់នៅ។
ក្រោយពេលកើតហេតុកម្លាំងប៉ូលីសបានចុះដល់និងឃាត់ខ្លូនជនសង្ស័យដកហូតវត្ថុតាងមានពីដុងប្រេងមួយ ដែកកេះមួយ តាមពាក្យបណ្តឹងស្ត្រីជាប្រពន្ធដើម្បីកសាងសំណុំរឿងតាមនីតិវិិធី៕