ទុរគត់ជន ៣គ្រួសារនៅឃុំជប់វារីទទួលអំណោយពីក្រុមយុវជន ១៥៧ សាខាខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ: ពលរដ្ឋចំនួនបីគ្រួសារជាទុគត់ជន ក្នុងស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមចលនាយុវជន ១៥៧ សហការជាមួយអាជ្ញាធរដែនដី​ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាទៅចែកជូនដល់ពួកគាត់ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាលព្រឹកថ្ងៃទី១១ ខែ កញ្ញាឆ្នាំ២០១៨​។
​ លោក​ ផូ​ ស៊ីតាល់​ ប្រធា​នរដ្ឋបាលក្រុមចលនាយុវជន១៥៧ខេត្តបន្ទាយមានជ័យបានថ្លែងថាក្រោមការដឹកនាំរបស់លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ប្រធានស្ថាបនិកនិងក្រោមការចង្អុលបង្ហាញ​ពីលោក​ប្រធាន​ ម៉ឹង​ ពន្លក​ លើការងារមនុស្សធម៌​ ក្រុមចលនាយុវជន១៥៧ ប្រចាំខេត្តបន្ទាយមានជ័យដែលលោក​ ចៅ​ ជីអាន​ ជាប្រធានតែងតែស្វែងរកបងប្អូនដែលជួបការលំបាក​ ជួបគ្រោះធម្មជាតិ​ គ្មានទីពឹង​ ផ្ទុកជម្ងឺប្រចាំកាយ​ និងជនងាយរងគ្រោះ​ ដើម្បីនាំយកអំណោយមនុស្សទៅចែកជូន។ លោកបន្តថាក្រុមការងារចលនាយុវជន១៥៧តែងចុះទៅអោយដល់ទីតាំងដែលបងប្អូនដែលជួបការលំបាកមិនថានៅទីជនបទ​ចុងកាត់មាត់ញកដាច់ស្រយាលយ៉ាងណានោះទេ។ ហើយអំណោយគឺកើតចេញពីទឹកចិត្តរបស់សមាជិកនៃក្រុម១៥៧ក្នុងខេត្តទាំងមូល។
​ លោក​ ផូ​ ស៊ីតាល់​ បានបញ្ជាក់ថា​សំរាប់ការងារមនុស្សធម៌ក្នុងថ្ងៃនេះគឺបានចែកជូនដោយផ្ទាល់ដល់ដៃបងប្អូនដែលកំពុងដង្ហោយហៅរកការជួយឧបត្ថម្ភចំនួនបីគ្រួសារគឺ​១- អ៊ំស្រី​ គង់​ ជន​ អាយុ៦០ឆ្នាំរ់ស់នៅក្នុងភូមិភ្នំជញ្ជាំងឃុំជប់វារីស្រុកព្រះនេត្រព្រះជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង។ មានកូនប្រុសពីរនាក់ពិការជើងទាំងពីនាក់តែមិនអើតម្តាយសង្ស័យកូនគ្មានលទ្ធភាព។ ២-​លោក​ កង​ កិ​ អាយុ៤៣ឆ្នាំពិការភ្នែកទាំងពីររស់នៅក្នុងខ្ទមម្នាក់ឯង​ និងទី៣-លោក​ កែវ​ ព្រឹក​ អាយុ៥៦ឆ្នាំ​ មានជម្ងឺសសៃប្រសាទត្រូវបងប្អូននឹងក្រុមគ្រួសារបោះបង់ចោល។ អ្នកទាំងពីរនាក់នេះសព្វថ្ងៃរស់នៅភូមិគោកលន់ឃុំជប់វារីស្រុកព្រះនេត្រព្រះនឹងបានបងប្អូនអ្នកជិតខាងជួយទំនុកបំរុង។
អំណោយសរុបរួមមាន៖ អង្ក៥០គីឡូ -ទឹកសុទ្ធ៥យួរ -សាប៊ូ១គីឡូ -អំបិល៥គីឡូ -ស្កស១គីឡូ -ប៊ីចេង១គីឡូ -មី១កេះ -ត្រីចកំប៉ុង១យួរ -ប្រេងឆា១លីត្រ -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ រួមនិងថវិការ ១០ម៉ឺនរៀល ក្នុងនោះចលនាយុវជន១៥៧ស្រុកព្រះនេតព្រះចូរួមអង្ករ១៥០គ ហើយខាងសាលាស្រុកព្រះនេត្រព្រះ ក៏បានចូលរួមឧបត្ថម្ភអង្កចំនួន១០ គីឡូក្រាមក្នុង១គ្រួសារផងដែរ
​ លោក​ ហែម​ សារិន​ អភិបាលរងស្រុកព្រះនេត្រព្រះបានថ្លែងអំណរគុណចំពោះក្រុមចលនាយុវជន១៥៧ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបកលំបាក។ លោកថាអំណោយរបស់ក្រុមចលនាយុវជន១៥៧ពិតជាបានជួយកាត់បន្ថយការស្រេកឃ្លាននិងជួយសម្រាលនូវការលំបាកផ្សេងៗរបស់បងប្អូន៕ដោយ៖ឃិន គន្ធា