ប៉ូលិស​ស្រុក​កងមាស​ ចុះ​បង្ក្រាប​បទល្មើស​ជលផល​​ ជាបន្តបន្ទាប់​ ក្នុង​រដូវ​បិទ​ការ​នេសាទ​

0
1

កំពងចាម:​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាអារ សហការជាមួយ ក្រុមប្រឹក្សាឃុំ​ និងសហគមន៍បឹងB៦ នាព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ជលផល​ នៅចំណុច ខាងលិចបឹងស្មៅ​ ស្ថិតក្នុងភូមិសាស្រ្តឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ 

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ដឹកនាំដោយលោក ឡាយ អ៊ាង ក្រុមប្រឹក្សាឃុំ រកាអារ​ ជាលទ្ធផល​ កម្លាំង​ជំនាញ​បង្រ្កាបបាន​ លូស្បៃចំនួន៤២មាត់​ របាំងព្រួលប្រវែង៤,៥០០ម៉ែត្រ
និងបង្គោល​ចម្រឹង​ចំនួន៤០បង្គោល ព្រម​ទាំង​បាន​ចាក់​ព្រលែងកូនត្រី​ចម្រុះ​ទម្ងន់​៣០០គីឡូក្រាម​ ចូលក្នុងបឹង​ធម្មជាតិ​វិញ​ ដោយបានការអនុញ្ញាតពីលោក​ហួត​ វុទ្ធី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឧបករណ៍​បទល្មើស​ខាងលើ​ ត្រូវបានដុតបំផ្លាញចោល​ នៅ​នឹង​កន្លែង​តែ​ម្ដង​ ៕