លោក ហោជិន វីរយុទ្ធ អភិបាលស្រុកអន្លង់វែង បានប្រើឆន្ទានុសិទ្ធ របស់ខ្លួន កាត់ដីបឹងរម្យនិយដ្ឋានផ្ទះតាម៉ុក អោយទៅអ្នកមានអំណាចចំនួន១៣នាក់

0

ខេត្តឧត្តរមានជ័យ÷
ការពិតបានលាតត្រដាងហើយ ចំពោះការបាត់បង់ផ្ទៃបឹងរម្យនីយ៍ដ្ឋានផ្ទះ តាម៉ុកដែលមានផ្ទៃដី ចំនួន៤២០០ម៉ែត្រការរ៉េ ស្ថិតនៅខាងមុខផ្ទះតាម៉ុកឈៀងខាងត្បូង ផ្លូវចូលផ្ទះតាម៉ុក ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្តមានជ័យ។

ដែលលោកហោជិនវីរះ យុទ្ធ បានប្រើ ឆន្ទានុសិទ្ធរបស់ខ្លួន បានកាត់ផ្ទៃបឹង នៅជាប់និងរបងផ្ទះតាម៉ុកផ្ទាល់ អោយទៅអ្នកមានអំណាចនិងបក្សពួករបស់ខ្លួន ចំនួន១៣នាក់បូករួម និងឈ្មោះឪពុករបស់ខ្លួនដែលបានស្លាប់កាលពីឆ្នាំ១៩៧៥ផងដែរ
ការបែកធ្លាយរឿងអាស្រូវរបស់លោកហោជិន វរយុទ្ធ អភិបាលស្រុកអន្លង់វែង រូប នេះក្រោយពេលដែលមានការបែកធ្លាយជាបន្ដរបន្ទាប់ ពីអ្នកមានអំណាចដែលមាន បញ្ជីក្បាល ដីនៅទីនោះថា នេះជាការរៀបចំគោលរបបដែលស្រុក ជាអ្នករៀបចំឡើង ហើយលោកផ្ទាល់ជាម្ចាស់កម្មសិទ្ធ ករមិនដែលបានស្គាល់ដីនោះផងគឺមិនដឹងគេអោយនៅកន្លែងណា នោះទេ ។

លោកអភិបាលស្រុកអន្លង់វែង ហោជិន វរយុទ្ធ តែងតែនិយាយក្បែងថា ក្នុងនាមលោកជាអភិបាល មានសិទ្ធប្រើឆន្ទានុសិទ្ធ ជាដាវអាជ្ញាសឹក ដែលប្រមុខរាជរដ្ឋាភិបាលប្រទាន ដល់ខ្លួន នោះយកមកសម្រេចរាលការងារទាំងអស់ រាល់បញ្ហាដែលលោកខ្លួនឯងគិតថាត្រូវនិងសំស្រប
ដោយសាតែលោក ហោជិន វរ:យុទ្ធ ឈ្លក់វង់វេងនិងអំណាច ឆន្ទានុសិទ្ធ នេះហើយ ទើបលោកហ៊ានសម្រេចកាត់ផ្ទៃបឹងរម្យនីយ៍ដ្ឋាន ទេសចរណ៍ប្រវត្តសាស្រ្ដ ផ្ទះតាម៉ុក ចំនួន ១៣ផ្លង់ចំនួន៤២០០ម៉ែត្រការរ៉េស្ថិតនៅភូមិឃុំខាងលើ អោយទៅអ្នកមានអំណាចនិងបក្សពួករបស់ខ្លួនចំនួន១៣គ្រួសារ។ជុំវិញករណីពាក់ពន្ធ័រឿងខាងលើខាងភ្នាក់ងារព័ត៍មានយើងបានទំនាក់ទំនងតាមប្រពន្ធ័ទូរសព្ទ៍ទៅលោកអភិបាលស្រុកហោជិនវីរយុទ្ធនៅថ្ងៃទី​ ១២ ខែ កញ្ញា ឆ្នាំ២០១៨នេះដើម្បីសុំការបំភ្លឺតែលោកបានបដិសេធន៍ថាបើចង់សួទៅខាងអ្នកព័ត៍មានខេត្តទៅកុំដើរសួតាពីសតាពាស៕