ល្បិចចាស់កំរិលរបស់មន្រ្ដីគ្រាប់ល្ពៅត្រូវបានលាតត្រដាង មន្រ្តីជលផលកំពង់ក្ដីចុះបង្រ្កាបបទល្មើសបំភាន់ភ្នែកមហាជន តាមរូបមន្ដកៀងត្រីបញ្ចូលសូង

0
4

សៀមរាប÷ពលរដ្នរឹះគន់ លោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្ដី ថាពីមួយឆ្នាំទៅមួយឆ្នាំបទល្មើសនេសាទនៅក្នុងស្រុកជីក្រែងពីចេះតែកើនឡើងជាលំដាប់ ការរឹះគន់នេះបានដាក់ការសង្ស័យថា នាយសង្កាត់រដ្ឋបាលជលលផលរូបនេះកន្លងមកប្រហែលជាចុះបង្រ្កាប់បទល្មើសតាមរូបមន្ដ កៀងត្រីបញ្ចូលសូងតែប៉ុណ្ណោះឬអាចនិយាយថា ការបង្រ្កាប់យកតែរបាការណ៍កុហកបោកប្រាស់ថ្នាក់លើតែប៉ុណ្ណោះ។

ជាក់ស្ដែងនៅខាងក្រោយវត្តបាល័ង្គស្ថិតនៅក្នុងឃុំល្វែងឫស្សី ទឹកដីរបស់លោក ជុំ ភាព កាន់កាប់ ពិតជាមានឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងនិងសាច់បរក្រឡាញឹក ជាច្រើន ដែលរបាំងនីមួយៗមានប្រវែងមិនក្រោមមួយគីម៉ែត្រក្នុងមួយខ្សែ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា លោក ជុំ ភាព ធ្លាប់នាំគណះកម្មការឯកភាពស្រុកអោយទៅបង្ក្រាបបទល្មើសនេសាទខ្លះដែរ តែនេះគ្រាន់តែបំភាន់ភ្នែកមហាជននិងដើម្បី ផ្ដល់របាយការណ៍អោយថ្នាក់លើមើលឃើញនិងសសើរពីសកម្មភាពមម៉ាញឹករបស់ខ្លួនតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋអះអាងថាឧបករណ៍នេសាទដែលត្រូវបានបំផ្លាញចោលនោះ សុទ្ធតែមិនបានបង់សេវាកម្មល្អអោយលោកជុំ ភាព ទេទើបធ្វើការបង្ក្រាបដោយយកកំលាំងគណះបញ្ជាការឯកភាពស្រុកធ្វើជាខែល។
ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានមិនអាចសការបំភ្លឺ ពីលោក ជុំ ភាព បានទេព្រោះគាត់ហាក់ដូចជាដឹងខ្លួនមិនហ៊ានឆ្លើយតប បែរជារកឡេះថា រវល់មិនអាចបំភ្លឺបាន។
ពលរដ្ឋបានសំនូមពរសុំអោយលោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលសៀមរាប មើលមន្រ្ដីក្រោមឱវ៉ាទរបស់ខ្លួនផង និងគួរដកដំណែង លោក ជុំ ភាព ជាមន្ត្រីពុករលួយចេញពីតំណែងទៅកុំអោយពលរដ្នចោតថា មេ ឃុបឃឹត កូនចៅបណ្ដោយអោយមានបទល្មើសនេសាទបំពាន់ទៅនិងច្បាប់របស់រាជរដ្នាភិបាលក្នុងរដួវបិតនេសាទនិងជារដូវត្រីពង់កូន ៕ស្រុកជីក្រែង(ដោយអ៊ុក ផ្លុង)