ប្រជុំ​ផ្សព្វផ្សាយសេចក្តី​ប្រកាស​ស្តីពី​ការកែសម្រួលផ្ទេរ​ក្របខណ្ឌអង្គភាពកងយោធពលខេមរភូមិន្ទ​

0

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស់របស់  រដ្ឋ​មន្រ្តីក្រសួងការពារជាតិ ស្តីពីការកែសម្រួលផ្ទេរ​ក្របខណ្ឌអង្គភាពកងយោធពលខេមរភូមិន្ទ​ និងសភាព​ការណ៍ជាតិ និងអន្តរជាតិ ជូនដល់ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​  ឆ្នាំ​២០១៨​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងថា ការកែសម្រួលភារកិច្ចថ្នាក់​ដឹកនាំ​អគ្គ​មេបញ្ជាការ​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ និង​ការ​កែ​សម្រួល​ផ្ទេរ​ក្របខណ្ឌអង្គភាពក្នុងការដឹកនាំ និងបានធ្វើការ​ផ្សព្វផ្សាយភារកិច្ចសំខាន់ៗរបស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មី​ នៃរាជរដ្ឋាភិបាលអាណត្តិទី៦​ រួមមាន ​ថែរក្សា​និង​ការ​ពារ​ឲ្យ​បាន​ សុខ​សន្តិភាព​​ដែល​កំពុង​មាន​  មិន​ឲ្យ​អ្នក​ណា​បំផ្លាញ​បាន​ជាដាច់ខាត​ គោរព​ច្បាប់​ ពង្រឹង​និតិរដ្ឋ​ ​ ការ​ពារ​ឲ្យ​បាន​ដាច់​ខាត​ រដ្ឋ​ធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ការ​ពារ​របប​រាជា​និយម​ និង​ការពារ​ឲ្យ​បាន​ដាច់​ខាត​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ប្រសូត​ឡើង​ដោយ​ការ​បោះឆ្នោត​  និង​ពង្រឹង​វិន័យ​ របៀប​របប​ការងារ​ ពង្រឹង​ការ​អនុវត្តន៍​ភារកិច្ច​ក្នុង​ការ​កសាង​អង្គភាព​រឹងមាំ​លើក​គ្រប់​វិស័យ​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ​ នៅ​សាលប្រជុំ​ បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិ​បត្តិការ​សឹក​រង​កំពង់ធំ​ ដែលបាន​ផ្តោតលើតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះ​ត្រង់ និង​គាំទ្រ ការ​ចូលរួម​អនុវត្ត​ន៍​ឲ្យ​បាន​ជោគជ័យ​ នូវ​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ដំណាក់កាល​ទី​៤​អណត្តិទី​៦នៃរាជរដ្ឋាភិបាលថ្មីនេះ​   ដែលបានដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យមានភាពរុងរឿង​បន្តទៀត។