អំពើរំលោភ អូរប្រឡាយនិងការផ្លូវគឺជាអំពើខុសច្បាប់ហើយបានបង្កបញ្ហាជាបន្តបន្ទាប់ដល់អ្នកដទៃនិងរដ្ឋបាលដែនដី

0

ខេត្តព្រះសីហនុ នឹងចាត់វិធានការតាមផ្លូវទាំងអ្នករំលោភចាស់និងអ្នករំលោភថ្មីដោយមិនអាចអប់រំណែនាំដដែលៗទៀតឡើយ។បន្ទាប់ពីចុះពិនិត្យមើលស្ថានភាពផ្លូវគ្រោងចាក់បេតុងជូនប្រជាពលរដ្ឋនៅសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបន្តដំណើរទៅពិនិត្យប្រពន្ធ័ប្រឡាយបង្ហូរទឹក នានា និងអាងចម្រោះទឹកកខ្វក់ស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ផងដែរ ។
ឯកឧត្តម យន្ត មីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសំរាប់ខេត្តព្រះសីហនុ ទន្ទឹមនឹង មានការរីកចំរើនលឿនដូចសព្វថ្ងៃនេះ តែក៏នៅមានបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះមុខ ជាច្រើនទៀតដែលត្រូវតែដោះស្រាយជាបន្ទាន់។
បញ្ហាប្រឈមទាំងនោះរួមមាន ៖បញ្ហាហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ដែលកំពុងរងការខូចខាតខ្លាំង ,បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ ការរំលោភប្រពន្ធ័ប្រឡាយ អូរ និងរំលោភដីចំណីផ្លូវសាងសង់សំណង់ជាដើម។

ជាដំណោះស្រាយចំពោះមុខនេះទាក់ទិននឹងប្រពន្ធ័ប្រឡាយអូរ ក្នុងក្រុងព្រះសីហនុ ក្រុមការងារគ្រប់គ្រងប្រពន្ធ័ប្រឡាយ អូរ លូ បានធ្វើការវាស់វែងរួចរាល់ហើយក្នុងការស្តារអូរសំខាន់ៗចំនួន៥ខ្សែក្នុងក្រុងឡើងវិញ និងធ្វើទំនប់បង្ហៀរចំនួន២៩កន្លែងផងដែរដើម្បីសម្រួលចរន្តទឹកហូរក៏ដូចជារំដោះការជន់លិចនៅពេលមានភ្លៀងធំម្តងៗ។
អូរសំខាន់ៗទាំង៥ខ្សែនោះរួមមាន៖
១.អូរអណ្តូងអ៊ុនតាក់ ២.អូរ សំអាត ៣.អូរ អរម៉ារីយ៉ូ ៤.អូរឈើទាល ៥.អូរស្ពានឆេះ ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៏បន្ថែមថា “អំពើរំលោភ អូរប្រឡាយនិងការផ្លូវគឺជាអំពើខុសច្បាប់ហើយបានបង្កបញ្ហាជាបន្តបន្ទាប់ដល់អ្នកដទៃនិងរដ្ឋបាលដែនដី។ចាប់ពីពេលនេះទៅអាជ្ញាធរខេត្តព្រះសីហនុ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នករំលោភអូរនិងរំលោភផ្លូវ ទាំងអ្នករំលោភចាស់និងអ្នករំលោភថ្មីដោយមិនអាចអប់រំណែនាំដដែលៗទៀតឡើយ”

គួរបញ្ជាក់ថាកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងទឹកកខ្វក់ដែលបង្ហូរចេញពីទីតាំងអាវជីកម្ម ផ្ទះសំណាក់ សណ្ឋាគារ អាគាពណិជ្ជកម្ម និងភោជនីយដ្ឋាន នានា ដោយតម្រូវអោយម្ចាស់ទីតាំងអាជីវកម្មទាំងអស់ត្រូវធ្វើអាងប្រព្រឹត្តិកម្មចម្រោះជាតិពុលអោយបានត្រឹមត្រូវនិងមានគុណភាព មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ដើម្បីរៀបចំអាងចម្រោះនេះរដ្ឋបាលខេត្តទុករយៈពេល៩០ថ្ងៃ ក្នុងការសាងសង់។ចំពោះទីតាំងអាជីវកម្មណាដែលមិនគោរពតាមការសេចក្តីជូនដំណឹងនេះទេនឹងផ្អាកមិនអោយធ្វើអាជីកម្មទៀតឡើយ៕