សូមសម្តេចជួយមើល មន្រ្តីគ្រាប់ល្ពៅ សាន វិជ្ជាសារ៉ាវុធ មេកាំកុងត្រូល កំពុងប្រព្រឹត្តអំពើរពុករលួយ

0
3

បន្ទាយមានជ័យ៖ លោក សាន វិជ្ជាសារ៉ាវុធ ត្រូវបានគេកាត់សម្គាលថា ចាប់តាំងពី បានឡើងជាប្រធាន​សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ប្រៀបបាននឹងកណ្តុរធ្លាក់ចូលជង្រុកអង្ករ ថែមទាំងបានសើម មាត់ សើមក ពីឈ្មួញដែល មានចំណងចំណូលចិត្ត ដឹកទំនិញគេចពន្ធ ពិសេសទំនិញខូចគុណភាព ចូលមកលក់ ក្នុងទីផ្សាក្នុងប្រទេសកម្ពុជា ។

លោក សាន វិជ្ជាសារ៉ាវុធ ជាប្រធានសាខាកាំកុងត្រូល ជិត១ឆ្នាំមកនេះ គេសង្គេតឃើញថា នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមឈ្មួញសប្បាយចិត្ត ទាំងឈ្មួញតូចធំ បាននាំចូលទំនិញខូចគុណ ភាព យ៉ាងគគ្រឹកគគ្រែងគ្មានខ្លាចញញើតច្បាប់ឡើយ ដោយគ្មានការត្រួតពិនិត្យគុណភាពពីមន្ត្រីជំនាញ បែរជា ក្រុមមន្រ្តីគ្រាប់ល្ពៅទាំងនេះ ឈររាប់ក្បាលឡាន យកលុយតែប៉ុណ្ណោះ។

ក្រៅពីបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស គ្រឿងផ្សំម្ហូប ពិសេសម្ហូបអាហារ ដែលបម្រើដល់ការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺគ្មានការត្រួតពិនិត្យពីសំណាក់មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតសោះឡើយ។ យូរៗទើបគេបញ្ចេញស្នាដៃផ្គាប់ចិត្តមេម្តង ឬមួយខែត្រូវធ្វើសកម្មភាពចុះតាមផ្សារ តាមទីប្រជុំជន ធ្វើជាពិនិត្យនេះ ពិនិត្យនោះ ហើយហៅកាសែត វេបសាយ និងទូរទស្សន៍ក្នុងស្រុកមួយចំនួនថតផ្សាយ ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត និងមេកើយរបស់ខ្លួនខាងអគ្គនាយកដ្ឋានកាំកុងត្រូលបានឃើញថា ពួកខ្លួនបាន ធ្វើសកម្មភាព​ទប់ស្កាត់ និងយករូបភាពធ្វើរបាយការណ៍ជូនថ្នាំលើប្រចាំខែ។

ចំពោះការបង្ក្រាបទំនិញយកទៅដុតចោល និងការចុះពិនិត្យការលក់ទំនិញ ការផ្សព្វផ្សាយតាមផ្សារកន្លងមក គឺលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ធ្វើឡើងដើម្បីបិទបាំងភាពពុករលួយរបស់ខ្លួន គៀបសង្គត់ប្រជាពលរដ្ឋរកស៊ីតូចតាច បែជាបើដៃឲ្យឈ្មួញនាំចូលទំនិញគ្រប់ប្រភេទចូលពីថៃ មកកម្ពុជាម៉ាសេរីតាមច្រកប៉ោយប៉ែត ទាំងគ្រឿងទេស បន្លែ ផ្លែឈើ ត្រីសាច់ ប្រហិតនិងសាច់មាន់ខូចគុណភាពមួយៗរាប់សិនតោន គ្មានការត្រួតពិនិត្យឡើយ ព្រោះឈ្មួញដែលអាចរកស៊ីនៅទីនេះបានត្រូវបានលោកប្រធាន សាខាតម្រូវឲ្យបង់លុយខែ និងបង់ក្បាលឡាន ក្នុង១ឡាន១០០បាត(ប្រាក់ថៃ)បើមិនបង់លុយគឺមិនសុខឡើយ។

ការធ្វើព្យុះភ្លៀង និងការព្រឹត្តពុករលួយនេះ សាន វិជ្ជាសារ៉ាវុធ តែងតែយកអំណាចរបស់ខ្លួនជាមេសាខា យកឈ្មោះអ្នកធំនេះ អ្នកធំនោះយកប្រើ ដើម្បីយកឥទ្ធផលជិះជាន់ដល់មន្ត្រីថ្នាក់ក្រោមឲ្យខ្លាច ឲ្យញញើត និងបង្ខំគេឯងឲ្យធ្វើការខុសជំនាញ មិនត្រឹមតែប៉ុណ្ណោះគឺដឹកនាំបែបបក្ខពួកនិយម យកសាច់ញាតិនិងមនុស្សជំនិតរបស់ខ្លួនឲ្យធ្វើការងារកន្លែងខ្លាញ់ អ្នកមានតួនាទីភារកិច្ចបែជាឲ្យទៅធ្វើការកន្លែងផ្សេងផ្ទុយពីលិខិតប្រកាស់របស់ក្រសួងទៀតផង។

កន្លងមកមានកាសែត វេបសាយក្នុងស្រុកមួយចំនួនបានផ្សាយពីភាពមិនប្រកតីរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាកុងត្រូលខេត្តបន្ទាយមានជ័យជាញឹកញាប់ តែថ្នាក់លើសគ្មានចំណាត់ការឡើយ ពិសេសលោក ម៉ក់ ពេជ្ជរឹទ្ធ អគ្គនាយកនៃអគ្គនាយដ្ឋានកាំកុងត្រូល មិនដឹង សាន វិជ្ជាសារ៉ាវុធ បង់ឲ្យ១ខែប៉ុន្មានពាន់ដុល្លាទេ ទើបប្រធានសាខារូបនេះប្រព្រឹត្តអំពើពុករលួយតាមអំពើរចិត្តទាំងការឃុបឃិតជាមួយឈ្មួញ និងពុករលួយទាំងការដឹកនាំការងារកូនចៅណាពូកែរកលុយក្រោមតុឲ្យមេ ឲ្យនៅកន្លែងខ្លាញ់ កូនចៅណាអត់ចេះរក អត់ខ្សែឲ្យនៅកន្លែងអត់លិត។

លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូលមិនគួរព្រងើយកន្តើយនិងទង្វើរបស់លោក សាន វិជ្ជាសេរ៉ាវុធដែលប្រព្រឹត្តអំពើរពុករលួយមិនគិតពីសុខភាពរបស់ប្រជាពលរដ្ឋឱ្យតែបានប្រាក់ធ្វើមានធ្វើបានមិនគិតពីសុខភាពពលរដ្ឋឡើយ។ព្រោះលោក សាន វិជ្ជាសារ៉ាវុធ តែងតែនិយាយដាក់កូនចៅគ្រប់រូបថា ការយកលុយពីឈ្មួញគឺគេយកមកដើម្បីដោះស្រាយអង្គភាព ចិញ្ចឹមថ្នាក់លើ និងជួយបក្ស។

ពាក់ពន្ធ័ការចោទប្រកាន់ខាងលើនេះ អ្នកសារពត៌មានយើងមិនអាចសុំការបំភ្លឺពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុត្រូលខេត្តបន្ទាយមានជ័យបាន ទូរសព្ទ័មិនអាចទាក់ទងបាន យើងខ្ញុំរង់ចាំបំភ្លឺដោយក្តីសោមនស្ស៕