លោកជំទាវ ម៉ែន សំអន៖រាជរដ្ឋាភិបាលនៅអាណត្តិទី៦បន្តផ្តោតសំខាន់ទៅលើវិស័យ៤គឺទឹក ភ្លើង ផ្លូវ មនុស្សដែលជាវិស័យអាទិភាពក្នុងការអភិវឌ្ឍប្រទេស

0

ស្វាយរៀង៖    លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងថារាជរដ្ឋាភិបាលនៅអាណត្តិទី៦និងបន្តអភិវឌ្ឍផ្តោតសំខាន់ទៅលើវិស័យ៤គឺទឹក ភ្លើង ផ្លូវ មនុស្សដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសអោយរីកចម្រើន។ការថ្លែងបែបនេះក្នុងឱកាសដែលលោកស្រីដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធានៅស្រុករមាសហែកខេត្តស្វាយរៀង នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។

លោកជំទាវបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នាទី២. គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ទី៣. អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។

លោកស្រីបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគ រោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមាននៅខេត្តខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។

លោកស្រីក៏បានសូមសំណូមពរឲ្យកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។លោកស្រីក៏បានសំណូមធឲពរដល់អាជ្ញាធរក៏សមត្ថកិច្ចថែរក្សាកន្លែងរុករកអាវុធគីមីនៅវត្តគគីរឃុំគគីរអោយបានល្អនិងទុកជាកន្លែងណែនាំដល់កូនចៅយើងអោយដឹងនិងស្គាល់ថាអាវុធគីមីវាមានឥទ្ធិពលដល់កំរិតណាដល់សុខមាលភាពប្រជាពលរដ្ឋយើង។នៅឪកាសនោះលោកស្រីក៏បានឧបត្ថម្ភដល់កងកម្លាំងម្នាក់៥មុឺនរៀលផងដែរ៕