អភិបាលខេត្តព្រះសីហនុ ប្តេជ្ញាថានឹងការពារព្រៃនៅតំបន់ក្បាលឆាយអោយបានទោះជាត្រូវចំណាយក្នុងតំលៃណាក៏ដោយ 

0

ខេត្តព្រះសីហនុ  នៅរៀលថ្ងៃសុក្រទី១៤ខែកញ្ញាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដាំកូនឈើឡើងវិញនៅតំបន់ក្បាលឆាយ ចំណុច អូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីទីនេះត្រូវបានជនខិលខូចខ្លះបានលួបកាប់ឆ្ការ ដើម្បីយកដីកាន់កាប់ដោយខុសច្បាប់។

ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញនាពេលនេះដែរ លោក យន្ត មីន ព្រមានជាថ្មីទៀតថាអ្នកណាក៏ដោយដែលជាប់ពាក់ពន្ធ័ក្នុងអំពើបំផ្លាញព្រៃនៅតំបន់ក្បាលឆាយនឹងចាត់ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។ធ្វើយ៉ាងណាត្រូវតែការពាព្រៃនេះអោយបានដាច់ខាតដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ។
លោក យន្ត មីន បានបញ្ជាក់បន្ថែមថា ព្រៃនៅតំបន់ក្បាលឆាយនេះគឺជាប្រភពទឹកសាបដ៏សំខាន់បំផុតមិនអាចខ្វះបានទេដូច្នេះត្រូវតែការពារអោយបានទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយ។
ទីតាំងដែលស្ថិកនៅក្នុងតំបន់ហាមឃាត់ស្របតាមស្មារតីនៃអនិក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាលដែលត្រូវជនខិលខូចមួយចំនួនលួចកាប់ឆ្ការរានព្រៃយកដីកាន់កាន់កាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារឡើងវិញដោយសហាការជាមួយជំនាញកសិកម្មដាំកូនឈើឡើងវិញទាំងអស់។លោក យន្ត មីន បានព្រមានធ្ងន់ៗចំពោះអ្នកដែលនៅតែមានមហិច្ឆតាទន្ទ្រានព្រៃក្បាលឆាយទាំងឡាយ សូមដកខ្លួនចេញជាបន្ទាន់។

យោងតាមលោក នេនចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនាពេលនេះមានចំនួន៥៥០០ដើម ជាប្រភេទឈើគរគីរ និងកូនក្រញូង ទីធ្លារដែកត្រូវដាំពេលនេះមានទំហំ៥ហិចតា។
លោក បន្ថែមថា តាមគម្រោងរបស់ លោក អភិបាលខេត្តព្រះសីហនុ គ្រោងដាំជាច្រើនកន្លែងទៀតក្នុងតំបន់ក្បាលឆាយនេះ។នៅកន្លែងណាដែលគេបានលួចកាប់ព្រៃអស់នឹងធ្វើការដាំដុះឡើងវិញទាំងអស់នៅពេលខាងមុខ។

សូមបញ្ជាក់ថាតំបន់ក្បាលឆាយនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ១១៦ ដាក់ជាតំបន់ប្រើប្រាសើច្រើនយ៉ាងនិងតម្រូវអោយធ្វការការពារព្រៃនេះអោយបានសំរាប់រក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅខេត្តព្រះសីហនុ ទាំងមូល។ទន្ទឹមនេះដែរក្នុងអាណត្ថិ លោក យន្ត មីន ជាអភិបាលខេត្ត ដោយមើលឃើញការលំបាកចាំបាច់របស់ប្រជាជនរស់នៅជាក់ស្តែងក្នុងតំបន់ក្បាលឆាយរដ្ឋាភិបាល ក៏បានសម្រេចកាត់ឆ្វៀលដីមួយផ្នែកតូចដើម្បីអោយរដ្ឋបាលខេត្តព្រះសីហនុ បែងចែកជូនពលរដ្ឋជាចំណែកគោលនយោបាយ៥ម គុណ ២០ម ។
តែទោះជាបែបនេះក្តីក៏សង្គេតឃើញថានៅមានបុគ្គលខ្លះនៅតែបន្តលបលួចកាប់ឆ្ការដុតរានព្រៃយកដីកាន់កាប់ជាបន្តបន្ទាប់តាមការអូសទាញពីមេខ្យល់មួយចំនួន។
តែយ៉ាងណា អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាក់យ៉ាងដាច់ខាតថាត្រូវតែការពាអោយបាននិងចាត់វិធានការក្តៅដោយគ្មានការលើកលែងទៀតឡើយ។
អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងបរិស្ថានដែលបានឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងក្នុងកិច្ចការពារព្រៃតំបន់ក្បាលឆាយនេះជាប់រហូតមក៕(សាវ៉ុន)