ប៉ូលិសស្រុកអូរយ៉ាដាវ វាយខ្នោះបុរសម្នាក់មុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម

0

ខេត្តរតនគិរី÷ បង្ក្រាបករណីជួញដូរគ្រឿងញៀន កម្លាំងល្បាត ដឹកនាំដោយ លោក ស្លៃម៉ាន ហាស្សាន់ បានឃាត់ខ្លួន​មុខសញ្ញាម្នាក់ កាលពីវេលាម៉ោង ៨យប់ ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលទៅឃុំបរខាំ ក្នុងភូមិកាតែ២ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

លោកស្លៃម៉ាន ហាស្សាន់ បានឲ្យដឹងថា មុខសញ្ញា ដែលឃាត់ខ្លួនឈ្មោះ ព្រីម សង្ហា (ហៅស្នា ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្ត កំពង់ចាម បច្ចុប្បន្នមករស់នៅ​ភូមិចែត ឃុំសើង ស្រុកបរកែវ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន ចំនួន២កញ្ចប់តូច ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 និងទូរស័ព្ទដៃ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕ យក្ខឡោម