មូលនិធិមនុស្សធម៌អតីតសិស្សបឋមសិក្សាវត្តរាជបូព៌ចុះចែកអំណោយដល់ប្រជាពលរដ្ឋជួបគ្រោះទឹក​ជំនន់២៣៩គ្រួសារ

0

សៀមរាប៖ ប្រជាពលរដ្ឋជួបគ្រោះទឹក​ជំនន់២៣៩គ្រួសារ ដែលកំពុងតែជួបការលំបាក ខ្វះខាត ស្បៀងអាហារ ត្រូវបាន មូលនិធិមនុស្សធម៌អតីតសិស្សបឋមសិក្សាវត្តរាជបូព៌ នាំយកអំណោយសម្បុរជន បានពីអតីត​សិស្សរួមជំនាន់ បឋមសិក្សា វត្តរាជបូព៌ា និងសម្បុរសជនក្រៅប្រទេស ព្រមទាំងសម្បុរសជន នៅទីក្រុង​ភ្នំពេញ បាននាំយកអំណោយ​ចែក​ជូន ប្រជាពលរដ្ឋក្រីក្រ ជួបនិងគ្រោះទឹកជំនន់ ចំនួន២៣៩គ្រួសារ ដែល​កំពុងរស់នៅក្នុងភូមិចុងឃ្នាស សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់នេះ គឺមានការចូលរួមរបស់លោកស្រី តូម៉ូកុ កា​សាហ៉ារ៉ា ជាជនជាតិជប៉ុន និងលោក លោក ឈាវ ហ៊ា នាយកសាលាវិចិត្រសិល្បះតូច រួមទាំង​ចៅសង្កាត់សៀមរាប កងកម្លាំងប៉ូលិស ទាហាន និងប្រជាការពារ  ព្រមទាំងប្រជាពលរដ្ឋ សរុប២៥០នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៨។

លោក ឈាវ ហ៊ា នាយកសាលាវិចិត្រសិល្បះតូច នៅក្នុងក្រុងសៀមរាប បានឲ្យដឹងថា ​មុនដំបូង គឺម្តាយធម៌​របស់​លោក​ជាជនជាតិជប៉ុន គឺជាម្ចាស់សាលា វិចិត្រសិល្បះតូច  ដែលមានឈ្មោះ តូម៉ូកុ កាសាហ៉ារ៉ា មាន​បំណង​ចង់ចែក​ជូនដល់​ប្រជាពលរដ្ឋ ត្រឹមតែតូចតាចតាមលទ្ធភាពនោះទេ ដោយបានមើលឃើញពី ការជួបលំ​បាករបស់ប្រជាពលរដ្ឋ​ដែលជួប​គ្រោះទឹកជំនន់ តែលោក ឈាវ ហ៊ាបានអំពាវនាវដល់មិត្តអតីតសិស្សរួម​ជំនាន់ និងមិត្តភ័ក្ក ក៏មានការជួយគាំទ្រ​នូវគំរោង​នេះ ដោយជួយឧបត្ថម្ភអង្ករ ជាហូរហែរ ធ្វើឲ្យមូលនិធិនេះ មានលទ្ធ​ភាពនាំយកអង្ករទាំងនេះ ចែកជូនដល់ប្រជាពលរដ្ឋ​រហូតដល់ទៅ ២៣៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១០ គីឡូក្រាមសរុបស្មើរនឹង ២៣៩០គីឡូក្រាម ។

ចំពោះស្ថានភាពប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នេះ គឺដោយសារតែគ្រោះធម្មជាតិ បានដង្ហក់ ឡើងធ្វើ​ឲ្យ​លំនៅដ្ឋានរបស់គាត់ ត្រូវបានលិចលង់ ធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាមកសាងសង់ខ្ទមតូចៗ នៅលើ​ទីទួលសុវត្តិភាព ហើយ​​ដោ​យសារតែ ជាប់រវល់ផ្លាស់ប្តូរទីតាំងស្នាក់នៅ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនជួបបញ្ហា​និងខ្វះខាតស្បៀងអាហារ  ដោយពុំបានទៅនេសាទត្រី ដើម្បីរកចំណូលជួយជីវភាពគ្រួសារ ។

 ឈ្មោះស្រី តូម៉ូកុ កាសាហ៉ារ៉ា បានមានប្រសាសន៍ថា លោកស្រីនឹង បន្តសកម្មភាពមនុស្សធម៌នេះទៀត ដោយទទួល​បាន​ការឧបត្ថម្ភថវិកាពីប្រទេសជប៉ុន រួមទាំងថវិការរបស់រីបុប្ឋាផងដែរ សម្រាប់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ​ក្រីក្រនៅប្រទេសកម្ពុជា។

លោកចៅសង្កាត់សៀមរាប បានថ្លែងអំណរគុណ ចំពោះសម្បុរជនរបស់ មូលនិធិមនុស្សធម៌អតីតសិស្ស​រួម​ជំនាន់ បឋមសិក្សា​វត្តរាជបូព៌ា និងសម្បុរជន ជិតឆ្ងាយដែលបាន ជួយដល់ប្រជាពលរដ្ឋរបស់យើងខ្ញុំ ដែល​កំពុងតែជួប​ការលំបាក ខ្វះខាតដោយសារទឹកជំនន់លិចលង់លំនៅដ្ឋាន និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មានការ ប្រុង ប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងៗ និងទ្រព្យសម្បត្តិទាំងឡាយ កុំឲ្យមានការបាត់បងក្នុងរដូវទឹកជំនន់នេះ ជាពិសេស ពិសារអាហារមានអនាម័យ សម្រាន្តក្នុងមុង ចៀសវាងកើតជំងឺតាមមកពីទឹកជំនន់នេះ។

ដោយ  ប៊ុន  រដ្ឋា