អាជ្ញាធរខេត្តអសមត្ថភាពនៅពុំទាន់មានចំណាត់ការទៅលើក្រុមហ៊ុនវិនិយោគអនាម័យ សំអាតសំរាម នៅក្រុងបានលុង

0

ខេត្តរតនគិរី÷ ទំនាស់ទីតាំងចាកសំរាមនៅតែរាុំរ៉ៃ បន្តដូចភ្លៀងរលឹមបន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានចុះផ្សព្វផ្សាយជាច្រើនលេខបន្តបន្ទាប់កន្លងមករហូតមកដល់ថ្ងៃទី១៩ខែកញ្ញាម្សិលមិញនេះ ក្រុមហ៊ុនគីមជ្រា របស់លោក ជា គួង បានបញ្ជាឲ្យកម្មករដឹកសំរាមទៅចាក់ចោលលើកណ្តាលផ្លូវបិទជិតឈឹងតែម្តងនៅត្រង់ចំណុចទីតាំងចាកសំរាមស្ថិតនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង។ បង្កការភ្ញាក់ផ្អើលនិងបង្កើនការក្តៅក្រហាយដល់ប្រជាពលរដ្ធរាំងស្ទះក្នុងការធ្វើ ដំណើរចុះឡើង ជះក្លិនស្អុយរាប់រយម៉ែត្រ ប៉ះពាល់សុខភាព និង បរិស្ថានយ៉ាងខ្លាំងបំផុត។

ទើបពួកគាត់បាននាំគ្នាលើកកម្លាំងទាំងហ្វូងមកទៀមទាតវ៉ាដល់អាជ្ញាធរមូលដ្ធាន។
ក្នុងនោះគេឃើញវត្តមាន: មេភូមិ៣ ចៅសង្កាត់រង និងមន្ត្រីប៉ុស្ថិ៍ សង្កាត់កាចាញចុះទៅដល់កន្លែងកើតហេតុដើម្បីទប់ស្កាត់ ធ្វើការហាមឃាត់រថយន្ត លោក
ជា គួង កុំឲ្យចាក់លើផ្លូវបន្តទៅទៀត។

ដោយឡែកកម្លាំងចម្រុះរបស់ក្រុងនៅថ្ងៃទី២០ខែកញ្ញានេះដែលដឹកនាំដោយលោក អ៊ុន សុីដេត អភិបាលរងក្រុងបានលុង ក៏បានចុះទៅធ្វើការសម្របសម្រួលបន្ថែមទៀត ធ្វើការទប់ស្កាត់ជៀសវាងការប្រើអំពើហឹង្សារវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនវិនិយោគមួយនោះ យ៉ាងណាមិញខាងអាជ្ញាធរក្រុងពុំមានលទ្ធភាពនិងមានចំណាត់ការឬលូកដៃឲ្យមានទំហំធំធេងជាងនេះបាននោះទេ នេះបើតាមការឲ្យដឹងរបស់លោក អ៊ុន សុីដេត អភិបាលរងក្រុងបានលុងកាលពីព្រឹកថ្ងៃទី២០ខែកញ្ញានេះ។
គួររំលឹកថា យោងតាមលិខិតលេខ1254សហវអទចចុះថ្ងៃសុក្រទី1រោចខែផ្គុនឆ្នាំរកានព្វស័កព.ស2561រាជធានីភ្នំពេញថ្ងៃទី០២ខែមិនាឆ្នាំ២០១៨របស់ក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុលិខិតលេខ008/18លសចុះថ្ងៃចន្ទ13កើតខែមាឃឆ្នាំរកានព្វស័កព.ស2561រតនគិរីថ្ងៃទី២៩ខែមករាឆ្នាំ២០១៨របស់រដ្ធបាលខេត្តរតនគិរី។ដោយយោងតាមកម្មវត្ថុករណីស្តីពីការស្នើសុំបញ្ចប់កិច្ចសន្យាក្រុមហ៊ុនជាគួង
ដែលបានដាក់ទុនវិនិយោគនិងធ្វើអាជីវកម្មប្រមូលសំអាតអនាម័យនិងដឹកជញ្ជូនសំរាមនៅក្នុងក្រុងបានលុង។
ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីកំពុងទន្ទឹងរងចាំមើលថា: តើសំណើរស្នើសុំតបតាមកម្មវត្ថុខាងលើពីសំណាក់ក្រុមហ៊ុនហេងដារ៉ា របស់ឧុកញ៉ាសាលាង តាមរយះរដ្ឋមន្ត្រីក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុនិងចុះហត្ថលេខាប្រថាប់ត្រាប៉ុនកំភួនដៃរបស់រដ្ឋលេខាធិកា ងី តាយីមកដល់រដ្ឋបាលសាលាខេត្តរតនគិរីគិតមកទល់ពេលនេះមានអាជ្ញាយុកាលជិត១០ខែទៅហើយអាជ្ញាធរខេត្តរតនគិរីនៅតែធ្វើព្រងើយកន្តើយអសមត្ថភាពទាំងស្រុងតែម្តងគឺបណ្តែតបណ្តោយឲ្យភាគីទាំងសង្ខាងក្រុមហ៊ុនហេងដារ៉ា និង ក្រុមហ៊ុនគីមជ្រាពាក់មុខយក្សដាក់គ្នាដ៍រាំរ៉ៃដូច្នេះទៅវិញ៕ យក្ខឡោម