តើឯកឧត្ដម ជា សុផារ៉ា និងឯកឧត្ដម សរ ថាវី គិតយ៉ាងណា ចំពោះការបែកធ្លាយរឿងអាស្រូវលោកលឹមខ្លឹង ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់

0

ខេត្តឧត្តរមានជ័យៈ តើឯកឧត្ដមជាសុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនិងសំណង និងឯកឧត្ដម សរថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ គិតយ៉ាងណា ចពោះរឿងអាស្រូវ របស់ លោក លឹមខ្លឹងប្រធានការិយាល័យភូមិបាលស្រុកចុងកាល់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់រីកធំទៅៗហើយ ដូចជម្ងឺមហារីកដល់ដំណាក់កាលចុងក្រោយដែលពុំអាចព្យាបាលបាន។ក្រោយពីមានការបែកធ្លាយរឿងអាស្រូវរបស់លោកលឹម ខ្លឹង ប្រធានការិយាល័យភូមិបាល ស្រុកចុងកាល់ ថាបានយកស្ថាបន័រដ្ឋ អង្គភាពរបស់ខ្លួនធ្វើ ស្រែលើខ្នងរាស្រ្ដ កាលពីកន្លងទៅថ្មីៗរួចមក រហូតមកដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨នេះ កាន់តែបែកធ្លាយរឿងអាស្រូវកាន់តែច្រើនឡើងៗជាបន្តរបន្ទាប់ ដែលនឹកស្មានមិនដល់។
រហូតមកទល់និងថ្ងៃទី២០ខែកញ្ញានេះ មានប្រជាពលរដ្ឋប្រមាណ ជិត១០គ្រួរសារហើយបានរងគ្រោះនិងបានរិះគន់ថា លោកលឹមខ្លឹង ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់ថា បានទាមទាប្រាក់ តាមតែអំពើរចិត្ត ពីពួកគាត់ក្នុងសំណង់ជួសជុលផ្ទះ និងសាងសង់ផ្ទះជាដើម និងទាមទាប្រាក់ដ៍ច្រើនលើសលុបក្នុងការរត់ច្បាប់សាងសង់សំណង់នីមួយដូចជាការ៉ាសសាំង និងរោងដេប៉ូលក់គ្រឿងសំណង់ជាដើម ។
ប្រជាពលរដ្ឋនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ បានលើកឡើងថា បើពួកគាត់មិនបង់ប្រាក់តាមអ្វីដែល ប្រធានការិយ៉ាល័យភូមិបាល លោកលឹមខ្លឹង ចង់បាននោះទេ រឺករយឺតយ៉ាវក្នុងការបង់ប្រាក់ បន្តិច គេនិងទៅបិទបង្អាក់សកម្មភាពមិនអោយសាងសង់បន្ដរឡើយ។
ហើយសកម្មភាពទាំងនេះបានប្រែក្លាយទៅជាទំលាប់ច្រើឆ្នាំមកហើយ ពោលគឺចាប់តាំងពីលោកលឹម ខ្លឹងបានឡើងកាន់ជាតំណែងការិយាល័យភូមិបាលពេលណាមក គឺធ្វើសកម្មភាពបែបនេះរហូត ។
លោកលឹមខ្លឹងបានឆ្លើយបដិសេធន៍ថាលោកមិនបានដឹងរឿងអីទេ ហើយប្រាក់ដែលគេអោយមករូបលោក គឺជាការឯកភាពគ្នាក្នុងការរត់ការ លោកបន្ដរថាទោះជានៅទីណាក៍ដូចតែគ្នាដែការត់ការតែងតែចំណាយប្រាក់ក្រៅផ្លូវការខ្លះហើយ ទើបរលូន៕ប៉ែន នួន