កិច្ចប្រជុំប្រគល់ភារកិច្ច ដើម្បីត្រៀមបើកសម្ពោធអាគារនិងសមិទ្ធផល​នានា​នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ

0

កំពង់ធំ៖ អាគារសាងសង់ថ្មី ចំនួន៣ ខ្នង និងគ្រឿងសង្ហារឹមដែលត្រូវបំពាក់  រួមទាំងសមិទ្ធផល​នានាដែល​មានផ្លូវថ្នល់ខ្វាត់ខ្វែង ទើបតែត្រូវបានសាងសង់រួចជាស្ថាពរ នៅក្នុងបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ត្រូវបានគ្រោងនឹង ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ​ទី​១២ខែតុលា​ឆ្នាំ​២០១៨​ ក្រោមអធិបតី​ភាព លោក ​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក។

កិច្ចប្រជុំ ត្រូវបានចូលរួមជាអធិបតីភាព លោក មឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំដោយមានសមាសភាពថ្នាក់ដឹកនាំចូលរួម គ្រប់បណ្តាកង​ឯកភាពចំណុះឲ្យ  តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១០២ នាក់ ដើម្បីប្រគល់ភារកិច្ចសំខាន់ៗ ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក​ គ្រប់​កង​ឯក​ភាព​ និង​ស្ថាប័ន​ចំណុះ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  គ្រប់លំដាប់ថ្នាកបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨នៅ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ។

ដែលត្រូវបានអនុវត្តមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ១ ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវ​យុទ្ធ​សាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី​៤​ សម្រាប់​រាជ​រដ្ឋាភិបាល​អណត្តិទី​៦​នេះ​ ជូន​ដល់​យោធិន​ និង​ក្រុម​គ្រួសារ​គ្រប់​ៗរូប​ ។ ២- ប្រុងប្រៀបកិច្ចការលើគ្រប់វិស័យដើម្បីបម្រើឲ្យការសម្ពោធអគារ និង​សមិទ្ធផល​នានា​របស់​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក្រោមជំនួយពីសប្បុរសជន​ និង​ភាគី​មិត្ត​វៀតណាម​  ។ ក្នុងនោះមានអគារដែលទើបសាងសង់ថ្មី ចំនួន ០៣ ខ្នង និងគ្រឿងសង្ហារឹមដែលត្រូវបំពាក់ផង ហើយបានចំណាយថវិកាជាង ១៥ម៉ឺនដុល្លារ ហើយនិងបណ្តាលសមទ្ធិផលមួយចំនួនផ្សេងទៀត ។

៣- ការប្រុងប្រៀបប្រជុំបូកសរុបការងារសហប្រត្តិបត្តិការ ក្នុងការងារវិស័យមនុស្សធម៌ និង​ការ​ងារ​កសាង​អង្គភាព​ ​រយពេល៣​ ឆ្នាំ​ ជា​មួយ​បញ្ជាការ​ដ្ឋាន​យោធាទីក្រុងហូជីមីញ​ និង​បញ្ជា​ការដ្ឋាន​យោធា​ខេត្ត​ដុងណាយ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ៤- ការ​ប្រុងប្រៀបទទួល​បដិសណ្ឋារកិច្ច​ប្រត្តិភូ​និស្សិត​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ចំនួន​១៦០​ នាក់​  ក្នុង​ការ​ហូបចុក​ ការ​ស្នាក់​នៅ​  នៅបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  នៅល្ងាចថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ។

ចុងក្រោយនាយទាហានជាថ្នាក់ដឹកនាំ ការិយាល័យ+ផ្នែក និងស្ថាប័ន ចំណុះនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាបំពេញភារកិច្ចឲ្យទទួលបានជោគជ័យ ស្របតាមការដាក់ចេញរបស់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ដោយ  ប៊ុន  រដ្ឋា