មន្ត្រីជំនាញកាំកុងត្រូលកំពង់ធំ បន្តចុះត្រួតពិនិត្យផលិតផលនិងគុណភាពចំណីអាហារ នៅផ្សារកំពង់ឈើទាល

0

ខេត្តកំពង់ធំ សាខាកាំកុងត្រូលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងប៉ុស្តិរដ្ឋបាលឃុំសំបូរ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពចំណីអាហារនិងផលិតផលខូចគុណភាពនៅផ្សារកំពង់ឈើទាល នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៨។
លោកលៀងសុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានលើកឡើងថា បន្ទាប់ពីមន្ត្រីជំនាញ បានទៅចុះណែនាំ និងពន្យល់ដល់អាជីវករជាប្រចាំ នាពេលកន្លងមកនេះ ឃើញថាក្រុមអាជីវករនិងពលរដ្ឋពួកគាត់មានការយល់ដឹងច្រើន ហើយមានការចូលរួមសហការជាមួយមន្ត្រីជំនាញយ៉ាងផុសផុល ទើបធ្វើអោយប្រជាពលរដ្ឋទាំងអ្នកលក់និងអ្នកទិញ មានការយល់ដឹងពីគុណភាពផលិតផលនិងចំណីអាហារដែលត្រូវបរិភោគ តែទោះបីជាយ៉ាណាក្តី នៅថ្ងៃនេះមន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ នៅតែបន្តសកម្មភាពចុះឆែករកផលិតផលដែហួសការបរិច្ឆេទនិងពីនិត្យលើគុណភាពចំណីអាហារ ដើម្បីការពារសុខមាភាព ជូនបងប្អូន ស្របពេលដែលរដូវបុណ្យភ្ជុំបិណ្ឌបាន ជិតចូលមកដល់នៅពេលខាងមុខនេះ។
លោកលៀងសុភា បានបញ្ជាក់ថានៅក្នុងប្រតិបត្តិការចុះពីនិត្យថ្ងៃនេះសមត្ថកិច្ចពុំបានរកឃើញ ផលិតផលខូចគុណភាពឬចំណីអាហារ ដែលមានសារធាតុហាមឃាត់ឡើយ និងបានចុះបិទផូរស្ទ័រ ដែលជាសញ្ញាហាមឃាត់នៅតាមទីប្រជុំជន។ លោកបន្តថាចំណុចវិជ្ជមានទាំងនេះសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់មន្ត្រីជំនាញកាំកុងត្រូល បានសហការយ៉ាងល្អជាមួយអាជ្ញាធរមួលដ្ឋាននិងក្រុមអាជីវករ អោយចេះវេចខ្ចប់ រៀបចំ ឲ្យមានអនាម័យល្អ ហើយស្គាល់ពីគុណភាពផលិតផលនិងគុណភាពចំណីអាហារទាំងលក់និងអ្នកទិញ ធ្វើយ៉ាងណាចូលរួមចំណែកក្នុងកាត់បន្ថយការនាំចូលទំនិញខូចគុណភាព ដើម្បីការពារសុខភាព។
ដោយ ប៊ុន រដ្ឋា