ក្រុមចាស់ស្ទាវស្តាយសង្រ្គាមមួយក្រុមបើឆាកប្រយុទ្ធវាយគ្នាដូចចិនហុងកុហក្នុងពេលជិះម៉ូតូ

0

កំពង់ធំ៖  ចាស់ស្ទាវមួយក្រុម បើឆាកប្រយុទ្ធគ្នា ខណៈពេលដែលជិះម៉ូតូ បណ្តាលឲ្យ មានរងរបួសធ្ងន់​គួរ​សម ត្រូវបានកម្លាំងនៃស្នងការនគរបាលខេត្តកំពង់ធំ ស្ទាក់ចាប់ជនដៃដល់ចំនួន៤នាក់ ខណៈពេលដែល​កំពុង​តែ ធ្វើសកម្មភាព នៅលើកំណាត់ផ្លូវ​សាធារណៈ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរ​រត់​គេច ព្រោងព្រាតខ្លាច ដោយខ្លាចជនបង្ករអសន្តិសុខទាំងនេះ ។

ក្រុមចាស់ស្ទាវចំនួន ៤នាក់ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន និងមានឈ្មោះ ឈ្មោះអាំ សុខអ៊ី ភេទប្រុស អាយុ35ឆ្នាំ(ដៃដល់)ទី២ឈ្មោះហ៊ីម ម៉ៅ ភេទប្រុស អាយុ29ឆ្នាំ(ដៃដល់) ទី៣ឈ្មោះរិន គឹមសាន ភេទប្រុស អាយុ29ឆ្នាំ ទី៤ ឈ្មោះស៊ុន ធៀក ភេទប្រុស អាយុ40ឆ្នាំ ចាស់ស្ទាវទាំង៤នាក់ រស់នៅភូមិទួលចារ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  បានធ្វើសកម្មភាពនៅ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

តាមរបាយការណ៍ របស់សមត្ថកិច្ច បានបញ្ជាក់ថា ករណីប្រើហឹង្សាដោយចេតនានេះ បានបង្កឡើងដោយ ក្រុមចាស់ស្ទាវ ប្រើប្រាស់ម៉ូតូ២ គ្រឿងម៉ាកវេវពណ៏ក្រហម១គ្រឿង និងពណ៏ខ្មៅ1គ្រឿងកាន់ដំបងឈើមូលគ្រប់ដៃជិះតាមពីក្រោយ  ម៉ូតូហុងដាសេ125មួយគ្រឿង  របស់ឈ្មោះយ៉េង យ៉ិន ភេទប្រុស ជិះឌុប ឈ្មោះខីម ណារិន( ហៅកុត) ភេទប្រុស និងឈ្មោះលន វៀត ភេទប្រុស អាយុ20ឆ្នាំ នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ  រហូតមកដល់មុខវត្តជាំបឹង ជនសង្ស័យទាំង4នាក់ខាងលើជិះម៉ូតូវ៉ាម៉ូតូជនរងគ្រោះហើយវាយ​ពីក្រោយត្រូវឈ្មោះលន វៀតបណ្ដាលឱ្យធ្លាក់ពីលើម៉ូតូទើបពួកជនសង្ស័យទាំង៤ខាងលើយកដំបងឈើមូលវាយឈ្មោះលន វៀតថែមត្រូវចំចិញ្ចើមខាងឆ្វេង ខ្នង និងខ្ទង់ច្រមុះបណ្ដាលឱ្យរងរបួសជាទម្ងន់យកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ។

ខណៈពេលជនដៃដល់ទាំង៤នាក់ កំលាំងសមត្ថកិច្ចប៉ូលិស បានចុះជួយអន្តរាគមន៍ជាបន្ទាន់ ថែមទាំងបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយ  ប៊ុន  រដ្ឋា