ពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជូនដល់ប្រជាពលរដ្ឋ សរុប១៦១គ្រួសារ

0

ខេត្តសៀមរាប៖ លោកឃឹម ប៊ុនសុង អភិបាលនៃគណះអភិបាលខេត្តសៀមរាប ជាប្រធាននៃសាខាលាបាតក្រហមខេត្តសៀមរាប បានចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយទឺកជំនន់នៅក្នុងស្រុកជីក្រែងចំនួនពីីរឃុំ ក្នុងនោះមានឃុំអន្លង់សំណរមានចំនួន១៣១គ្រួសារ ឃុំជីក្រែង៣០គ្រួសារ សរុប១៦១គ្រួសារ នៅព្រឹកថ្ងៃសុក្រទី២១ខែកញ្ញាឆ្នាំ២០១៨។

ប្រជាពលរដ្ឋ ដែលបានមកចូលរួម ចែកអំណោយ ក្នុងមួយគ្រួសារ ទទួលបាន ប្រាក់៥០០០០រៀល ឬទឺកបរិសុទ្ធពីរយួរ តង់១ មីមួយកេស អង្ករ២៥គីឡូក្រាម មុង១ និងត្រីខំ ១យួរ  សរុបទាំងអស់ទឹកប្រាក់ទាំងអស់ មានចំនួន៨០៥០០០០រៀល  និងទឹកបរិសុទ្ធ៣២២យួរ តង់១៦១ មី១៦១កេស អង្ករ៤០២៥គីឡូក្រាម ១៦១មុង ត្រីខ១៦១យួរ។

ទន្ទឹុមនឹងនោះដែរលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបាន សម្តែងនូវការ ព្រួយបារម្ភន៍ ចំពោះសុខទុក្ខនិងសុខភាព របស់ប្រជាពលរដ្ឋ ដែលកំពុងតែជួបនូវការលំបាក  និងបានពាំនាំនូវ ការសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចគគ្គិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះ ជាចុងក្រោយលោកបានមានប្រសាសន៍សូមមន្រ្តីក្រោមឱវ៉ាទគ្រប់មន្ទីរគ្រប់ការិយាល័យត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុប្រជាពលរដ្ឋ។

ដោយ  អ៊ុក  ផ្លុង