ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគកំពុងសំឡឹងមើលខេត្តព្រះសីហនុ ជាគោលដៅវិនិយោគដ៏សំខាន់

0

ព្រះសីហនុ៖ បន្ទាប់ពីបានបញ្ចប់ទស្សកិច្ច ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសចិនរយៈពេល៥ថ្ងៃ នៅល្ងាថ្ងៃសៅរិ៍១៣កើតខែស្រាពណ៌ឆ្នាំចពស២៥៦២ ត្រូវនឹងថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ អភិបាលខេត្តព្រះសីហនុ ឯកឧត្តមយន្ត មីន បានត្រឡប់មកដល់មាតុភូមិវិញហើយ។
ក្នុងវិទិការសេដ្ឋកិច្ចពិភពលោកនេះដែរ ប្រទេសជាច្រើនដែលបានចូលរួមសុទ្ធតែបានអូសទាញអ្នកវិនិយោគចិនអោយចូលទៅបណ្តាក់ទុមរកស៊ីក្នុងប្រទេសខ្លួន ទន្ទឹមនោះកម្ពុជាពិសេសខេត្តព្រះសីហនុ ក៏បានខិតខំទាក់ទាញអ្នកវិនោយោគទាំងនោះយ៉ាងខ្លាំងសំបើមផងដែរដើម្បីធ្វើយ៉ាងណាអោយគេមកបណ្តាក់ទុកកាន់តែច្រើនថែមទៀតគ្រាដែលចិនបច្ចុប្បន្ននេះកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំងលើពិភពលោកហើយវាស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់របស់ ប្រមុខរដ្ឋចិន ស៊ីជិនពីង។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគនឹងសំឡឹងមើលខេត្តព្រះសីហនុសំរាប់ជាគោលដៅវិនិយោគដ៏សំខាន់ ស្របពេលដែលខេត្តព្រះសីហនុ ពោរពេញដោយសក្តានុពល និងត្រូវបានរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុគឺជាខេត្តបំពង់កសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជា។
ឯកឧត្តម យន្ត មីន បន្តថា ខេត្តព្រះសីហនុ បច្ចុប្បន្ននេះកំពុងមានការទាក់ទាញខ្លាំងក្នុការវិនិយោគពហុវិស័យ សំរាប់វិនោគយោគិនជាពិសេសចិន។
សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងធានជីញ ប្រទេសចិន។បន្ទាប់មកនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន បានបន្តដំណើរទស្សនកិច្ចនៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន តបតាមការអញ្ជើញរបស់អភិបាលខេត្តស៊ីឈួន និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យិន លី អភិបាលខេត្តស៊ីឈួន ផងដែរក្នុងជំនួបសម្តែងការគួរសម ឯកឧត្តមអភិបាលខេត្ដព្រះសីហនុ បានជម្រាបពីសក្តានុពលខេត្ត និងផ្សព្វផ្សាយដល់វិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ លើសពីនេះទៀត ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការបង្កើតចំណងមិត្តភាពរវាងខេត្តព្រះសីហនុ និងខេត្តស៊ីឈួន លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សំណង់ ដឹកជញ្ជូន និងអប់រំជាដើម។