ពលករបំរ៉ុង ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងចំនួន12នាក ត្រូវបានលោកឧត្ដមសេនីយ៍ទោម៉ែន លី ស្នងការដ្ឋាននគបាល ធ្វើការអបរំ

0

ខេត្តឧត្តរមានជ័យៈលោកឧត្ដមសេនីយ៍ទោម៉ែន លី ស្នងការ នគបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨នេះ បាន ឃាត់ខ្លួនពលករបំរ៉ុងនិងឆ្លែងដែនដោយខុសច្បាប់ចូលទៅកាប់ឈើក្រញូង នៅទឹកដីថៃចំនួន១២នាក់យកមកធ្វើការអបរំ ពន្យល់ណែនាំ និងអោយត្រឡប់ទៅផ្ទះរាងៗខ្លួនវិញ។

បើតាមសម្ថកិច្ចបានអោយដឹងថា ពលករទាំង១២នាក់ខាងលើសុទ្ធសឹងជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ដឧត្តរមានជ័យទាំងអស់ពុំមានប្រជាពលរដ្ឋចំណាកស្រុកឡើយ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាពលករទាំង១២នាក់ខាងលើ បំរ៉ុងនិងឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ តាមច្រករបៀងបង្គោលសីម៉ាលេខ១១ ក្នុងភូមិសាស្រ្ដ កងអនុសេនាធំ​លេខ៧ អន្លង់វែង ក្នុងភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ។
ពលករទាំង១២នាក់ខាងលើដែលត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ែន លី យកមកធ្វើការណែនាំនិងអបរំចំពោះ ហានិភ័យ ដែលបង្ករគ្រោះ ថ្នាក់ ដល់ពលរដ្ឋដែលបានកើតមានឡើងអត់ឈប់ឈរ។

ដែលសព្វថ្ងៃនេះ ល្បីជាញឹកញាប់នូវការបាញ់ សម្លាប់ ចាប់ខ្លួន ពីសំណាក់ អាជ្ញាធរសមត្ថកិច្ចភាគីថៃ ហេតុនេះពលករដែលមានបំណងឆ្លងដែន ខុសច្បាប់លួចកាប់ឈើក្រញូង ប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់៕ប៉ែន នួន