ឳពុក្មេកទាញកាំបិតផ្គាគ់កាប់កូនប្រសាររបួសធ្ងន់ ដោយសារកូនប្រសារដៀលពូជអំបូរ

0

កំពង់ធំ៖ ផ្ទុះរឿងឳពុកក្មេក និងកូនប្រសារ ក្នុងរង្វង់គ្រួសារកសិករមួយ ឈានដល់ការប្រើប្រាស់អំពើ ហឹង្សាដាក់គ្នា ដោយសារតែទំនាស់ពាក្យសំដីរវាង កូនប្រសារ និងឳពុកក្មេក បណ្តាលឲ្យ ឳពុកក្មេក ខឹងច្រឡោច និងកូនប្រសារ ជេរឌៀមដាម ដៀលពូជឌៀលអំបូរ ទើបទាញកាំបិត កាប់ព្រមានឲ្យ ស្គាល់ដៃ ដើម្បីឲ្យរាង ចាល។
ដោយសារតែកំហឹងពុះកញ្រ្ជោល នឹងកាជេរប្រមាថរបស់កូនប្រសារមិនបាន ទើបឪពុកក្មេកប្រើហឹង្សា ដោយចេតនា យកកាំបិតផ្គាក់កាប់កូនប្រសារបណ្តាលឲ្យ របួសធ្ងន់ធ្ងរ ហតុការណ៍នេះបាន កើតឡើង វេលាម៉ោង១៨និង៣៥នាទីនៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យនៅភូមិ សង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ករណីហឹង្សានេះបង្កឡើងជនសង្យ័យឈ្មោះប្រាក់ សឺយ ភេទប្រុស អាយុ ៥៤ឆ្នាំទីលំនៅ ភូមិកើតហេតុខាងលើ បានយកកាំបិតផ្កាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ព្រិន ប្រាជ ភេទ ប្រុស អាយុ៣៨ ឆ្នាំ(ត្រូវជាកូនប្រសារ) បណ្តាលអោយរបួសក្បាលលើស្លឹក ត្រចៀកខាងឆ្វេង (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ។
មូលហេតុ: ខឹងនឹងជនរងគ្រោះ រករឿងកូនរបស់គាត់និងជេរប្រមាថដៀលពូជអំបូរ ថាលោកឳពុកក្មេក មិនចេះប្រដៅកូនចៅទើបបណ្តាលឲ្យ លោកឳពុកក្មេកឈួលច្រមុះ ខឹងនឹងសំដីចចោរម្សៀត របស់កូន ប្រសារ ហើយក៏ឈានដល់ប្រើហឹង្សាតែម្តង ។
ក្រោយទទួលបានពត៌មានកំលាំងយើងចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ចូនទៅប៉ុស្តិនគរបាលរដ្ឋបាលឃុំក្រយា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ៕ ដោយ ខេង ឧត្តម