លោកជំទាវ អ៑ុក ស៑ុនរ៉ានីដួងសំនៀង រួមទាំងឯកឧត្តមលោកជំទាវជាច្រើនរូបបានអញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តស្រអែមរតនារាម!

0

ព្រះវិហារ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃបុណ្យកាន់បិណ្ឌវេនទី៣ លោកជំទាវ អ៑ុក ស៑ុនរ៉ានីដួងសំនៀង រួមទាំងឯកឧត្តមលោកជំទាវ ទីបញ្ជាការកងតូចតូចអន្តរាគមន៍លេខ៧ទាំងមូល និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរាប់បាត បុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តស្រអែមរតនារាម ស្ថិតនៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេរទី៣នេះ ឯកឧត្តមលោកជំទាវជាច្រើនរូប និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឈ នៅតាមទីអារាម ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល កុសល្យផលបុណ្យ ដើម្បីជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ក្នុងបុព្វហេតុជាតិមាតុភូមិ សូមឲ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ លោកជំទាវ អ៑ុក ស៑ុនរ៉ានីដួងសំនៀង រួមទាំងឯកឧត្តមលោកជំទាវជាច្រើនរូប និងពុទ្ធបរិស័ទជិតឆ្ងាយ បានវេរប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃ  មានដូចជា អង្ករ ទឹកផ្លែឈើ ទឹកសុទ្ធ ស្ករស ទឹកដោះគោ ទឹកស៊ីអ៊ីវ ទឹកត្រី មី ត្រីខ តែ និងបច្ច័យសម្រាប់កសាងនូវ សមិទ្ធិផលក្នុងវត្តបន្តថវិការចំនួន(១៧៧៧០០០៛) ព្រមទាំងឧបត្ថម្ម្ភបច្ច័យមួយចំនួនជូនយាយជីតាជីផងដែរ៕សួនលីណា