ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងគ្រឿងញៀន១គីឡូក្រាម នៅស្រុក សៀមប៉ាង

0

ដោយ៖ដេង ម៉ាវិន

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធខេត្តស្ទឹងត្រែងបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី២នាក់ក្រោយការចាប់ខ្លួនបន្តបន្ទាប់នៅស្រុកសៀមប៉ាង កាលពីថ្ងៃទី២៥កញ្ញា ឆ្នាំ២០១៨ ។

យោងតាមប្រភពព័ត៌មានបានឲ្យ
ដឹងថា÷ការបង្ក្រាបករណីគ្រឿងញៀ
នខាងលើនេះ គឺធ្វើឡើងក្រោយពីមានការស៊ើបអង្កេតពីបណ្តាញភ្នាក់
ងារសម្ងាត់អាវុធហត្ថ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ។

មន្ត្រីអាវុធនៃមន្ទីរយុត្តិធម៌បានឲ្យដឹ
ងថា÷ជនសង្ស័យម្នាក់ឈ្មោះជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅឃុំសេកុង ក្នុងស្រុកសៀម
ប៉ាង ត្រូវបានឃាត់ខ្លួន និងដកហូត
បានគ្រឿងញៀននៅជាប់នឹងខ្លួនមួយកញ្ចប់ធំ ។ ក្រោយការឃាត់ខ្លួនកម្លាំងអាវុធហត្ថ បាននាំមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ខេត្តភ្លាមៗផងដែរ ។ ក្រោយការស៊ើបនិងសាកសួរ ជនសង្ស័យ ជុំ ណាវណ្ណៈ បានឆ្លើយសារភាព ទើបឈានទៅរកការឃាត់ខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៀត ដែលជាមេក្លោងក្នុងការជួញដូរគ្រឿងញៀនផងដែរ ដែលមានឈ្មោះថា សាំង ញ៉ង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

មន្ត្រីអាវុធហត្ថនៃមន្ទីរយុត្តិធម៌បានឲ្យដឹងថា÷ក្រោយការចាប់ខ្លួនជន
សង្ស័យ បន្តបន្ទាប់នាំមកកាន់ទី
បញ្ជាការដ្ឋានអាវុធហត្ថខេត្តរួមនិងវត្ថុតាងផងដែរ ។ ក្រោយការធ្វើតេ
ស្តរកសារធាតុជាតិញៀន ជាក់ស្តែងវត្ថុតាងចាប់យកជាប្រភេទ មេតំហ្វេតាមីន(ice) ចំនួន០១កញ្ចប់ធំ ស្មើ
នឹងទម្ងន់សុទ្ធ១០២៤,៥៤ក្រាមទូរស័ព្ទដៃ២គ្រឿងក្រវិលមាស១គូរនិងកាបូបយួដៃ១ផងដែរ ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវ
បានកម្លាំងអាវុធហត្ថកសាងសំណុំ
រឿងបញ្ជូនទៅកាន់អយ្យការនៃសា
លាដំបូងខេត្តដើម្បីចាត់ការទៅតាម
នីតិវិធីច្បាប់ ៕