ខេត្តព្រះសីហនុ អនុញ្ញាតអោយ ក្រុមហ៊ុន ឌីអូវើស៊ី ក្រុមហ៊ុន ឆៃណារៀលវេទី១០ អ៊ីនជីនៀរីងគ្រុប ខូអិលធីឌី របស់ចិនសិក្សាគម្រោងកសាងផ្លូវក្នុងខេត្ត

0

ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរវាងខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន ឌីអូវើស៊ី ក្រុម ហ៊ុន ឆៃណារេលវេទី១០ អ៊ីនជីនៀរីងគ្រុប ខូអិលធីឌ នៅសាលាខេត្តព្រះ សីហ ។

លោកស្រី Dai Jiayi តំណាងក្រុមហ៊ុន CHINA Railway Hi-Tech Industry Corporation Limited មានប្រសាសន៍ថា ក្រុមហ៊ុនលោកស្រីជាក្រុមហ៊ុនលំដាប់ពិភព លោក ដែលបានសាងសង់សំណង់ធំនៅប្រទេសជាច្រើនលើពិភពលោក ដែលមានបច្ចេកទេស កែច្នៃបរិស្ថាន ។ ក្រុមហ៊ុនមាន គោលបំណងមកសិក្សាវិនិយោគលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាននៅខេត្តព្រះ សីហនុ តាមការគ្រោងទុកក្រុមហ៊ុនសិក្សារយៈពេលពី៣ ទៅ៦ខែ និងត្រូវបញ្ចប់ ដាក់ជូនឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរពិនិត្យ និងសម្រេច ។
លោកស្រីតំណាងក្រុមហ៊ុន ក៏បានសំណូម ពរឱ្យរដ្ឋបាលខេត្ត គាំទ្រគម្រោងសិក្សាហេដ្ឋារចនាសម្ពន្ធ័ និងការគ្រប់គ្រងបរិស្ថាន ដើម្បីឲ្យក្រុមហ៊ុនដំណើរការសិក្សាទទួលបានលទ្ធផលល្អតាមការគ្រោងទុក ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ បានស្វាគមន៍ចំពោះក្រុមហ៊ុនមកពីប្រទេសចិន ដែលមានបំណងមកសិក្សាអំពីប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តគាំទ្រ និងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការសិក្សាគម្រោងហេដ្ឋរចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិ ស្ថាននៅខេត្តព្រះសីហនុ។ ក្រោយបញ្ចប់ការសិក្សា ក្រុនហ៊ុននឹង ដាក់ជូនទៅរដ្ឋាភិបាលនៃប្រទេសទាំងពីរសម្រេច ដើម្បីរកថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្ដព្រះសីហនុ ឱ្យមានសោភណភាព បរិស្ថានល្អ សមជាទីក្រុងទេសចរណ៏ប្រណីត៕