ព្រោះតែភ្លើងប្រចណ្ឌប្តីសម្លាប់ប្រពន្ធរួចគេចខ្លួន

0

បន្ទាយមានជ័យ​ :​ ព្រោះតែភ្លើងប្រចណ្ឌធ្វើអោយភរិយាស្វាមីថ្មីថ្មោងមួយគូមានជម្លោះទាស់ទែងគ្នារហូតកើតមានជាអំពើឃាតកម្មប្តីសម្លាប់ប្រពន្ធ​ បង្កជាការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅព្រឹកថ្ងៃទី២៨ខែកញ្ញា២០១៨នៅភូមិត្រសេកជ្រុំឃុំនិងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
​ ជនរងគ្រោះត្រូវបានគេស្គាល់ថា​ឈ្មោះ​ ឃ្លកថាញ់​ ភេទស្រី​ អាយុ៤៣ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ជនរងគ្រោះមានរបួសជាំពេញខ្លួននិងស្នាមអុចជាច្រើនកន្លែងសង្ស័យដោយភ្លើងបារី។
​ ករណីឃាតកម្មនេះត្រូវបានគេដាក់ការសង្ស័យថាជាស្នាដៃរបស់បុរសជាប្តីឈ្មោះ​ ទុង​ ថា​ អាយុ៤៧ឆ្នាំ។អ្នកភូមិបាននិយាយឲ្យដឹងថាជនរងគ្រោះនិងជនសង្ស័យទើបតែស្រឡាញ់និងយកគ្នាជាប្តីប្រពន្ធបានប្រហែល៣ខែប៉ុណ្ណោះ។
​ អ្នកភូមិបន្តថានៅយប់ថ្ងៃទី២៤ខែកញ្ញាប្តីប្រពន្ធមួយគូនេះបានឈ្លោះប្រកែក​ ជេរបញ្ចោគ្នាស្ទើរពេញមួយយប់បន្ទាប់ពីវិលត្រឡប់មកពីលេងផ្ទះបងប្អូនវិញ។ នៅក្នុងជម្លោះនោះដែរក៏កើតមានអំពើហឹង្សាផងដែរ​ លុះព្រឹកឡើងក៏គេមិនបានឃើញស្រ្តីរងគ្រោះចុះពីផ្ទះផងដែរ។ ក្រោយជម្លោះគេតែងឃើញបុរសជាប្តីទិញនំចំណីនិងបីប្រពន្ធចុះឡើងមុជទឹក។
បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា​ការស្លាប់របស់ស្ត្រីរគ្រោះអាចបណ្តាលមកពីក្រំគ្រាធ្ងន់ធ្ងរដោយការវាយដំពីសំណាក់ប្តីកំណាច។ នៅព្រឹកើតហេតុបុរសជាប្តីក៏បានខ្ចីម៉ូតូអ្នកភូមិជិះចេញទៅបាត់​ ដោយសង្ស័យអ្នកភូមិក៏ឡើងទៅលើផ្ទះក៏ឃើញស្ត្រីជាប្រពន្ធដេកស្លាប់ម្នាក់ឯង​ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។
​ សូមបញ្ជាក់ថា​ បុរសជាប្តីក្រោយគេចខ្លួនបាត់ក៏ត្រូវកម្លាំងនគរបាលខេត្តពោធិសាត់ចាប់ខ្លួនបញ្ជូនមកអោយស្នងការខេត្តបន្ទាយមានជ័យវិញដើម្បីចាត់ការតាមនីតិវិធី។