ពលរដ្ឋស្រុកកំពង់សីលាចំនួន៤០០គ្រួសារ ទទួលអំណោយមុងជ្រលក់ថ្នាំការពារម៉ូសពីសាខាកាកកបាតក្រហមខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖  ក្រុមពលរដ្ឋទាំង៤០០គ្រួសារខាងលើនេះ មកពីឃុំស្ទឹងឆាយចំនួន១១៣គ្រួសារនិងមកពីឃុំកំពង់សីលាចំនួន២៨៧គ្រួសារមន្រ្តីសាខាកាកបាតក្រហមខេត្តព្រះសីហនុ ប្រាប់ថា ការចែកលើកនេះមិនមែនចែកស្បៀងអាហារទេគឺយើងចែកមុងជ្រលក់ថ្នាំការពារម៉ូសនិងសត្វល្អិតចង្រៃផ្សេងៗដើម្បីការពារជំងឺដែលចម្លងដោយម៉ូសឬសត្វល្អិត។ក្រៅពីនោះក៏មានចែកជូនអាវផងដែរ ដែលអំណោយទាំងនោះជាការឧបត្ថម្ភពីកាកបាទក្រហមខេត្តក្វាងស៊ី ប្រទេសចិន។
ជាមួយគ្នានេះ កាកបាទក្រហមខេត្តនិងសាលាខេត្តព្រះសីហនុ បានរួមគ្នាឧបត្ថមថវិកាម្នាក់៤០០០០៛ផងដែរ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត បានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ប្រធានកាកបាទក្រហមនិងអំពាវនាវអោយពលរដ្ឋចេះថែរក្សាសុខភាពដេកត្រូវដាក់មុងអោយបានត្រឹមត្រូវដើម្បីកុំអោយម៉ូសខាំខ្លាចមានជំងឺឆ្លង។ទន្ទឹមនោះឯកឧត្តមបានក្រើនរំលឹកអោយមន្ត្រីតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជននិងជួយគាត់អោយបានទាន់ពេលវេលាក្នុងគ្រាមានអាសន្ន។