រថយន្តដឹកទឹកសុទ្ធ វ៉ាជែង មិនផុតទៅបុកស្ត្រីជិះម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់បានរងរបួសជាទម្ងន់បាក់ជើងទាំងសងខាង

0

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងខណៈដែលរថយន្តដឹកទឹកសុទ្ធបានវ៉ាជែងមិនផុត ទៅបុកស្ត្រីដែលជិះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលយើងបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងប៉ុន្តែដោយសាររបួសបាក់ជើងទាំង ​២ ក្រុមគ្រូពេទ្យក៏បានរៀបចំបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ជាមួយគ្នានោះម៉ូតូជនរងគ្រោះរួមជាមួយនិងរថយន្ត ត្រូវបានសមត្ថកិច្ចយកមកទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។