យុទ្ធនាការពង្រឹងការពាក់មួកសុវត្ថិភាពនៅខេត្តកែប

0

ខេត្តកែប៖ នៅថ្ងៃទី៩រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃ០៣ខែតុលាឆ្នាំ២០១៨ អាជ្ញាធម័ខេត្តកែបបានបន្តបើកយុទ្ធនាការពង្រឹងសុវត្តិភាពចរាចរណ៍នៅតាមផ្លូវជាតិលេខ៣៣ក្នុងភូមិដំណាក់ចង្អើរសង្កាត់ព្រៃធំក្រុងកែបក្រាមអធិបតីភាពលោកព្រុំគន្ធីអភិបាលរងខេត្តជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឩត្តម កែន សត្ថាអភិបាលនៃគណៈអភិបាលខេត្តកែបនឹងប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តតំណាងស្នងការនគបាលខេត្តនិងកងនគបាលចរាចរណ៍ប្រមាណ ៥៥នាក់។បន្ទាប់ពីរនគបាលចរាចរណ៍បានឃាត់ម៉ូតូដែលមិនពាក់មួកសុវត្ថិភាពបានប្រមាណចំនួន៣០គ្រឿងមកគណៈធិបតីបានផ្តល់មតិណែនាំណែនាំអោយប្រជាពលរដ្នត្រូវតែចូលរួមគារពច្បាប់ចរាចរណ៍នីងពាក់មួកសុវត្ថិភាពដើម្បីបញ្ជៀសនិងកាត់បន្ថយអត្រាគ្រាះថ្នាក់ចរាចរណ៍អោយដល់កំរឹតទាបបំជុត
ការកត់សំគាល់ក្នុងរយះពេលប្រមាណជាងពីរម៉ោងនគបាលបានឃត់ម៉ូតូអត់ពាក់មួកសុវត្ថិភាពបានចំនួន៣០គ្រឿងដោយឡែកគណៈធិបតីក៍បានសួរសំនួរចម្លើយនិងចែកជួនមួកសុវត្ថិភាពរបស់គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្តល់តាមរយៈអាជ្ញាធរខេត្តកែបបានចំនួន៣០មួកផងដែរ។មុននិងបញ្ជប់កម្នពិធីលោកព្រុំ គន្ធីអភិបាលរងនិងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឩត្តមអភិបាលខេត្តក៍បានអំពាវនាវអោយប្រជាពលរដ្នគោរពប្រតិបត្តិចរាចរណ៍អោយបានគ្រប់ៗគ្នាដើម្បីសុវត្តិភាពរៀងៗខ្លួននិងដើម្បីប្រែក្លាយសណ្តាប់ធ្នាប់ចរាចរណ៍អោយកាត់តែល្អប្រសើរថែមទៀត៕