ដីចំណីអូរបឹងកន្សែងរបស់រដ្ធត្រូវអាជ្ញាធរពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិស្លាបមាន់អោយកាន់កាប់

0
17

ខេត្តរតនគិរី÷ អូរបឹងកន្សែងដោយតភ្ជាប់ពីមាត់បឹងកន្សែង និង បឹងកំសានដែលបច្ចុប្បន្នស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី គឺជាដៃអូរ អេកូទេសចរណ៍ដ៍ល្បីជាយូរមកហើយនិងជាទ្រព្យសម្បតិ្តសាធារណះរបស់រដ្ធ ត្រូវបានបុគ្គលជាអ្នកមានលុយមួយចំនួនបានឃុបឃិត ស៊ំគ្រលំជាមួយអាជ្ញាធរពាក់ព័ន្ធ ទិញយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាបន្តបន្ទាប់ រហូតមកទល់ពេលនេះអាជ្ញាធរក្រុងបានលុងគឺបានត្រឹមតែចុះមកសម្របសម្រួលឲ្យកាត់តំរឹមទុកចំណីថ្នល់ អ័ក ចំណីអូរ តែប៉ុណ្ណោះមិនហ៊ានធ្វើអ្វីកើតពិព្រោះបុគ្គលម្នាក់នោះគេមានប្លង់ស្លាបមាន់រួចហើយដែលចេញពីសុរិយោដី។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ធដែលរស់នៅក្នុងក្រុងបានលុងបាននិយាយតៗគ្នាថា អាជ្ញាធរខេត្តរតនគិរី ជាពិសេសមន្ត្រីជំនាញដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីតែងមើលរំលងពីសំណាកបុគ្កលអ្នកមានទ្រព្យនិងមានអំណាចមួយចំនួនបានធ្វើការរំលោភបំពានដីសាធារណះជាសម្បត្តិធម្មជាតិរបស់រដ្ធជានិច្ច ដែលកន្លងមកគេសង្កេតឃើញថាដីភ្នំ ដីចំណីអូរ និងចំណីបឹង ជាដើម ដោយគ្មានការចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់ ច្បាស់លាស់ឬក៍ទប់ស្កាត់មុនសម្រេចចេញប័ណ្ណកម្មសិទ្ធិឲ្យគេនោះសោះឡើយ។ ផ្តើមចេញឲ្យមានការិះគន់យ៉ាងពេញបន្ទុកពីសំណាកប្រជាពលរដ្ធទូទាំងខេត្តរតនគិរី ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ ជាក់ស្តែងចំណីអូរបឹងកន្សែងនេះជាដើម កំពុងរងនូវការទន្ទ្រានយកនិងក្លាយជាកម្មសិទ្ធិពេញច្បាប់របស់បុគ្គលម្នាក់ ត្រូវបានគេ
ស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់យីហោ (កុលសម្ព័ន្ធ) បច្ចុប្បន្នរស់នៅភូមិអភិវឌ្ឈន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។
លោក ធេញ រដ្ធា ចៅសង្កាត់រងទី១សង្កាត់បឹងកន្សែងបានឲ្យដឹងថា ដីចំណីអូរមួយនេះបុគ្គលម្នាក់នេះមានប្លង់ស្លាបមាន់(ហៅថាប្លង់រឹង)តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ កាលនោះចំណុចទីតាំងដីគឺស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង។បច្ចុប្បន្ន តំបន់នេះត្រូវបានរៀបចំដាក់ចូលក្នុងសង្កាត់បឹងកន្សែងវិញ ។

លោកចៅសង្កាត់បន្តថា បន្ទាប់ពីមានការរៀបចំហេដ្ធារចនាសម្ព័ន្ធថ្មី ខាងនគររូបនីយកម្មនិងសំណង់តម្រូវឲ្យអ្នកណាមានប្លង់រឹងពីមុន ត្រូវបំពេញបែបបទឬផ្លាស់ប្តូរប្លង់ថ្មីហើយបុគ្គលរូបនេះក៍បានរៀបចំឯកសារថ្មីរួចរាល់នៅចំពោះមុខលោកចៅសង្កាត់ តាមការណែនាំចង្អុលបង្ហាញពីជំនាញ។

លោក ទឹម សុីណាត ប្រធានមន្ទីរសុរិយោដីខេត្តរតនគិរី បានឲ្យសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី០៣ខែតុលានេះថា ធម្មតាបើគេមានប្លង់ត្រឹមត្រូវមែនក្នុងប្លង់នោះក៍ត្រូវរក្សាទុកចំណីអូរចាប់ពី១០ទៅ១៥ម៉ែត្រដែរ ព្រមទាំងបង្គោលខ្សែភ្លើងត្រូវមានគំលាតចេញពីបង្គោលខ្សែភ្លើងចាប់ពីរ២ម៉ែត្រផងដែរគឺដោយអាស្រ័យលើការចុះពិនិត្យជាក់ស្តែងពីគណះកម្មាការឯកភាពក្រុង ខេត្ត។គ្មានអ្នកណាហ៊ានយកអាចម៌ដីទៅចាក់លុបអូរនិងចំណីអូរនោះទេ លោកថាបើសិនចង់ឃើញប្លង់នោះត្រូវទាក់ទងទៅសាលាក្រុង។ដោយឡែក លោក ប៊ុ ជីវ័ន្តណារ៉ា ប្រធានការិយាល័យនគររូបនីយកម្មសុរិយោដី និងសំណង់ ភូមិបាលក្រុងបានលុង បានឲ្យសារព័ត៌មានយើងដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃដដែលនោះថា ចំណុចដីចំណីអូរបឹងកន្សែងដែលក្រុមអ្នកសាព័ត៌មានក្នុងខេត្តយើងចុះផ្សព្វ
ផ្សាយថាលុបអូរនេះវាមិនមែនជាការពិតនិងប៉ះពាល់ស្អីនោះទេ លោកថា កាលណាគេត្រូវសាងសង់គឺគេត្រូវសូមច្បាប់ទំលាប់ ហើយខ្ញុំត្រូវចេញច្បាប់ឲ្យគេនិងចុះវាស់កំណត់ព្រំច្បាស់លាស់ឲ្យគេ តែបើខុសខ្ញុំទទួលខុសត្រូវ កុំឲ្យផ្សាយដូចអង្គភាព ផ្សេងទៀត ថាលុបអូរនោះវាខុសហើយៗ តាំងមកបកស្រាយតាមក្រោយ។ មិនតែប៉ុណ្ណោះ លោកប្រធានភូមិបាលក្រុងរូបនេះនៅបានព្រមានមកលើអ្នកសារព័ត៌មានយើងថែមទៀតថា តើលោកឯងជាសមត្ថកិច្ចស្អីមកចង់ឆែកប្លង់មើលនោះ។

ចំណែក លោក ចាន់ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តរតនគិរី សារព័ត៌មានពុំអាចសុំការបំភ្លឺបានឡើយ ដោយទូរស័ព្ទចុចចូលលោក ចុបិទពីរទៅបីដង៕ យក្ខឡោម