អភិបាលខេត្តចុះពិនិត្យការរៀបចំទីលានកម្សាន្ត និង សួនច្បារ

0

ខេត្តសៀមរាប៖ ជាខេត្តមួយ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណល្បីល្បាញ ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ បានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ព្រមទាំងទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និង ទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារ ប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ ដែលជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលជាសំណង់សត្យកម្មស្នាដៃឯកដែលបន្សល់ទុកពីបុព្វបុរសខ្មែរយើង ដែលពោរពេញទៅដោយ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ ដែលបានទទួលស្វាគមន៍ចំពោះវត្តមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ រួមទាំងភ្ញៀវជាធុរៈជនបរទេសជាច្រើនម៉ឺននាក់ទៀតផង ។ ម៉្យាងទៀតខេត្តក៏បានកំពុងធ្វើការបំពេញលក្ខ័ន្តមួយចំនួន ដែលខេត្តយើងខ្វះខាត ដែលខេត្តបានទទួលជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ឆ្នាំ២០១៨.២០២០ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្នុងឱកាសវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០១៨ នៅទីក្រុងឈៀងម៉ៃ នៃព្រះរាជាណាចក្រថៃ ។
នៅរសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន រៀបចំក្រាលការ៉ូឡា ខាងក្រោយព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលបានកំពុង ដំណើរការរួចរាល់ហើយ ។ តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតបានឲ្យដឹងថា ការរៀបចំទីធ្លាកម្សាន្តនេះ គឺបានផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ក៏ដូចភ្ញៀវជាតិ អន្តរជាតិ ។ ដោយខេត្តសៀមរាប ជាគោលដៅដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍លើពិភពលោក ដែលចូលមកទស្សនាកម្សាន្ត ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប និង រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន បឹងទន្លសាប ។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ សមទ្ធិផលដែលយើងគ្រប់គ្នាទទួលបាននេះ គឺកើតចេញពីប្រទេសមានសន្តិភាព ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍន៍រីកចម្រើន ។ ម៉្យាងទៀង ក្នុងអណត្តិទី៦នេះ ដើមី្បបំពេញនូវមហិច្ឆតា នៃតម្រូវការរបស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប អាជ្ញាធរ ខេត្ត បានណែនាំដល់មន្ទីរសាធារណការខេត្ត ធ្វើការកែសម្រួលសួនច្បារមុខព្រះរាជដំណាក់ ព្រមទាំងធ្វើការរៀបចំក្រាលការ៉ូឡាតាមផ្លូវដើរក្នុងសួន និង ធ្វើការដាំឡើងវិញ នូវផ្កាចម្រុះពណ៌ ដើមី្បលើកនូវសោភ័ណ្ឌភាពមុខព្រះរាជដំណាក់ និង មុខទីកន្លែងទីសក្ការៈបូជា ព្រះវិហារព្រះអង្គចេក ព្រះអង្គចម និង ការទទួលស្វាគមន៍ភ្ញៀវជាតិអន្តរជាតិផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប សូមឲ្យរៀបចំទីកន្លែងដាក់ផ្ញើម៉ូតូឲ្យមានសណ្តាប់ធ្នាប់ មិនត្រូវយកមកដាក់នៅ លើដងផ្លូវសាធារណៈឡើយ ព្រមទាំងហាមដាច់ខាតចំពោះរថយន្តដែលមកសំចតនៅតាមផ្លូវ មុខព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដែលធ្វើឲ្យប៉ះពាល់ដល់ការកកស្ទះចរាចរណ៍ នៅមុខព្រះរាជដំណាក់ទៀតផង ។
ដើមី្បបំពេញនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរខេត្ត បានធ្វើការរៀបចំក្រាលនូវ ការ៉ូឡា នៅតាមដងមាត់ស្ទឹង និង ដងផ្លូវ កាន់តែធ្វើឲ្យសោភណ្ឌភាពក្រុងបុរាណមួយនេះ រឹតតែមានសម្រស់ ក្នុងការ ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំដល់មេការ ដែលគ្រប់គ្រងការដ្ឋាន ត្រូវធ្វើការជម្រុញពន្លឿនក្រុមជាង ឲ្យយកចិត្តទុកដាក់ក្នុងការក្រាលការ៉ូឡា ធានាបានទាំងគុណភាព និង ឲ្យបានរួចរាល់នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ។
តាមការបញ្ជាក់លោកមេការ គ្រប់គ្រងការដ្ឋានបានឲ្យដឹងថា ការដ្ឋានក្រាលការ៉ូឡូនេះ នឹងជម្រុញឲ្យចប់ រួចរាល់នៅមុន បុណ្យអុំទូកចូលមកដល់ខាងមុខផងដែរ៕