រយះពេល២ថ្ងៃមានក្មេងលង់ទឹកស្លាប់២នាក់

0

កំពង់ធំ =ក្មេងលង់ទឹកស្លាប់២នាក់កាលពីវេលាម៉ោង១២:៣០នាទីថ្ងៃ០១កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែតុលា គ.ស២០១ស្ថិតនៅចំណុចបង្ហៀរទំនប់០១មករា ភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ក្មេងរងគ្រោះឈ្មោះ ប៉ាង ចាន់នាថភេទស្រី អាយុ១៤ឆ្នាំ (មូលហេតុ:ចុះលេងទឹកទំនប់០១មករាគ្មាននរណាឃើញបណ្តាលឲ្យលង់ស្លាប់។
ចំណែកនៅស្រុកសណ្តាន់ កាលពីវេលាម៉ោង១៣:៣០នាទីថ្ងៃដដែលមានក្មេងម្នាក់ទៀតលង់ទឹកទំនប់អូរមានស្ថិតនៅតំបន់អូរមាន ភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជនរងគ្រោះឈ្មោះ កូប ពៅ ភេទ ប្រុស អាយុ២០ឆ្នាំ(មូលហេតុ:ចុះលេងទឹកទំនប់បណ្តាលឲ្យលង់ស្លាប់)។
ក្រោយកើតហេតុសមតិកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច្ច័យរួចសន្និដ្ឋានថា សពទាំង២ ពិតជាលង់ទឹកស្លាប់ពិតមែនរួចក៏ប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕