រថយន្តក្រុងសាធារណៈចុះនួន១០គ្រឿងបានចតរងចាំដឹកជលរដ្ឋពីក្រុងព្រះសីហនុឆ្ពោះទៅភ្នំពេញបន្ទាប់ពីរដូវភ្ជុំបានបញ្ចប់

0

ព្រះសីហនុ៖ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ​ទី១១ ខែតុលា ឆ្នាំ​២០១៨​នេះ​ នាវេទិកា​៧មករា​ ក្រុងព្រះសីហនុ​ មាន​ប្រជាពលរដ្ឋប្រមាណជា៤០០នាក់​ បានមកទទួលសេវា​​ធ្វើដំណើរតាមរយៈ រថ​យន្ត​ក្រុង​ ដោយមិនគិតថ្លៃជាបន្តបន្ទាប់ ជាមួយនឹងរថយន្តចំនួន​១០គ្រឿង ដែលសេវាដឹកជញ្ជូន​មិនគិតថ្លៃនេះ គឺបំរើការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ចេញពីក្រុងព្រះសីហនុ ឆ្ពោះ​ភ្នំពេញវិញ ដើម្បី​ប្រកបរបរអាជីវកម្មរៀងៗខ្លួនវិញ ​ បន្ទាប់ពីបាន​ធ្វើ​ដំណើរ​ចូលមកកម្សាន្ត ឬទស្សនា​ខេត្តព្រះសីហនុ​ នាឱកាស​ពិធីបុណ្យភ្ជុំបិណ្ទឆ្នាំ​នេះ។

សេវាដឹកជញ្ជូនមិនគិតថ្លៃ ជូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំ​បិណ្ឌ​នេះ គឺជាការគិតគូរ រប​ស់ សម្តេចអគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែល​​បានណែនាំឲ្យអាជ្ញាធរ​រៀបចំ សេវាដឹកជញ្ជូនរថយន្ត​ក្រុងនេះ ជូនប្រជាពលរដ្ឋ​​ ដោយ​មិនគិត​ថ្លៃ នាឱកាស​ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរឆ្នាំនេះ។
ជាមួយគ្នានេះដែរមុនពេលរថយន្ត ក្រុងដឹកអ្នកដំណើរ ចាកចេញពីចំណត នៅវេទិកា៧​មករា ស្ថិតចំកណ្តាលក្រុងព្រះសីហនុ យេីងសង្កេតឃើញវត្តមាន ឯកឧត្តម យន្ត មីន អភិបាល​នៃគណះអភិបាលខេត្តព្រះសីហនុ​ និង​មន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខេត្តបានអ​ញ្ជើញ​មកជូនដំណេីរ និងជួបសំណេះ​សំណាលជាមួយអ្នកបើកបររថយន្តក្រុងទាំង​​១០គ្រឿង និងប្រជាពលរដ្ឋ ដែលមកទទួលសេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុងមិនគិតថ្លៃ ចាក​ចេញពី​ក្រុង​ព្រះ​សីហនុ ដើម្បីវិល​ត្រឡប់ទៅកាន់​លំនៅឋាន របស់ខ្លួនវិញ។

សូម្បីនៅកោះត្រល់ក៏សង្គេតឃើញមានសភាពបែបនមួយចំនួនឯកឧត្តមក៏បានមានប្រសាសន៍ថា រថយន្តក្រុងដឹកជញ្ជូនមិនគិតថ្លៃ ​នាឱកាស​ពិធី​បុណ្យភ្ជុំបិណ្ឌ​ ដែល​ចេញ​ដំណេីរនៅ​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ គឺ​ជាជើងដឹកជញ្ជូន​ចុងក្រោយ ចេញ​ពីក្រុងព្រះសីហនុ ឆ្ពោះ​ទៅកាន់គោលដៅផ្លូវជាតិលេខ៣ ​ផ្លូវជាតិលេខ៤ ឬគោលដៅរាជធានីភ្នំពេញ ដោយនៅពេលរសៀល មិន​មាន​សេវា​ដឹកជញ្ជូននេះ​ទៀតទេ ហេីយក៏សូម ជូនពរអោយការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់បានទៅដល់គោលដៅរៀងៗខ្លួនប្រកប ដោយសុវត្ថិភាព៕