ក្មេងស្រីមួយនាក់បាត់ខ្លួនក្នុងចំណោម៩នាក់ខណះពួកគេជិះអូប័រ កំសាន្តតាមទឹក

0

ព័ត៏មានបឋម

កំពត៖ ហេតុការលិចបាត់ម្នាក់ក្មេងស្រី បានកើតឡើងនៅម៉ោង១៩.៣០នាទី ថ្ងៃទី១០.ខៃតុលា ឆ្នាំ២០១៨នេះ មានករណី លិចអូបរ័ មួយគ្រឿង នៅចំណុច ភូមិ បត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។នៅក្នុងអូប័នោះ មានអ្នករួម ដំណើរ ចំនួន០៩នាក់ (គ្មានពាក់អាវពូងការពារ) ហើយករណី លិចអូប័រ ខាងលើនេះ បណ្ដាលបាត់ក្មេង ស្រីចំនួន០១នាក់។រងគ្រោះ ឈ្មោះ វ៉ាវ អេនជី ភេទស្រី អាយុ៨ ឆ្នាំ រស់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។បើតាមប្រភពនៅទីនោះបានអោយដឹងថា មូលហេតុ មកពីអូប័រនោះ ដឹកលើស ចំណុះ សូមបញ្ជាក់ថា ក្មេងស្រីដែល បាត់ខ្លូននោះ រកមិនទាន់ឃើញនៅឡើយទេ៕