ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអាគារ៣ខ្នងនិងម៉ាស៊ីនផលិតទឹកបរិសុទ្ធ នៃតំបន់សឹករងកំពង់ធំ

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង មេបញ្ជាការកងទ័ពជើងគោគ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាព សម្ពោធអាគារចំនួន ៣ ខ្នង និង ម៉ាស៊ីន​ផលិត​ទឹក​ស្អាត​សម្រាប់​បរិភោគ​មួយ​គ្រឿង​ ដែល​មាន​អនុភាព​ផលិត​ទឹក​ស្អាត​សម្រាប់​បរិភោគ​មួយ​ម៉ោង​បាន​៥០០លីត្រ​ សម្រាប់​ផ្តល់​ជូន​កងទ័ព​ និង​គ្រួសារ​សម្រាប់​បរិភោគ​   និងសម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានអាគារគិលានដ្ឋានសម្រាប់ព្យាបាលជំងឺមួយខ្នង និងអាគារផ្ទះទទួលភ្ញៀវមួយខ្នង អាគារធ្វើការនៅស្រុកបារាយណ៍មួយខ្នង និងរោងផលិតទឹកបរិសុទ្ធ នៅព្រឹកថ្ងៃ ទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបរិវេណទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

មុននឹងពិធីសម្ពោអត្រូវបានដំណើរការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរបាន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ទ នៅវិមានរំលឹកគុណយុទ្ធជន ដើម្បីជាការដឹងគុណដល់យុទ្ធជន កម្មាភិបាល ដែលបាន ពលីជីវិតក្នុងសម័យសង្រ្គាម និងបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ វាយរំដោះ ដណ្តើម យកសន្តិភាពជូនប្រជាជនខ្មែរ ទូទាំងប្រទេស បើគ្មានយុទ្ធជនក៏គ្មានថ្ងៃនេះដែរ ។

ពិធីសម្ពោធអាគារ មានវត្តមានលោក ឧត្តម​សេនីយ៍​ត្រី​ជឿង​ វ៉ាន់ហាយ មេបញ្ជាការយោធាទីក្រុងហូជីមិញ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពៅ ហេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោភូមិភាគ ទី៤  ព្រមទាំង គណៈប្រតិភូតំណាងខណ្ទទាំង៩ នៃកងទ័ពសាធារណៈរដ្ឋសង្គមនិយមវៀតណាម រួមទាំងប្រធានអនុប្រធានមន្ទីរ អ្នកមុខ អ្នកការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងលោកតា លោកយាយ សិស្សា​នុសិស្សចូលរួម ជាង ១,៩៦៨នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណនូវវត្តមានលើកទី៥ ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាប្រធានកិត្តិយស់ សម្ពោធសមិទ្ធិផលក្នុងបញ្ជាការដ្ឋានសឹករងកំពង់ធំ ក្រោយពីមានកិច្ចព្រមព្រៀងទ្វេភាគី រវាងព្រះរាជណាចក្រកម្ពុជា ជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងមានការចង្អុលបង្ហាញពីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ព ជើងគោគ មេបញ្ជាការយោធភូមិភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការឹក រងកំពង់ធំ មានភារកិច្ចសហការជាមួយ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងបណ្តាកងឯកភាពជាច្រើនទៀត ដើម្បីផ្តល់កិច្ចសហការផ្តល់ព័ត៌មានពីសុវត្តិភាពសង្គមសន្តិសុខជូនគ្នាទៅវិញទៅមក បង្ករលក្ខណៈដល់ប្រជាជនទ្វេភាគី ដែលរស់នៅប្រកបអជីវកម្មស្របច្បាប់ នៅក្នុងខេត្ត ក្រុងប្រទេសជាមិត្ត និងបានឧត្តម្ភរាល់កង្វះខាត របស់ភាគីមិត្ត ជាក់ស្តែងអាគារជាច្រើនខ្នងនៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានផ្លូវខ្វាត់ខ្វែង ទាំងនៅតាមវរសេនាតូច រួមអាគារដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ក៏សុទ្ធសឹងតែជាការឧបត្ថម្ភរបស់ភាគីមិត្ត មិនតែប៉ុណ្ណោះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងតាមបណ្តាខណ្ទនៃកងទ័ពប្រជាជនវៀតណាម ដែលជាខេត្តសម្ព័ន្ឋមេត្រីភាព បានផ្តល់អាគារសម្រាប់ធ្វើការ ចំនួន១០ខ្នង ជូនដល់ផ្នែកសឹករងទាំង៨ និងវរសេនាតូចទាំង២ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នឹងបានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តសហប្រតិបិត្តការនៅឆ្នាំ ២០១៩ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ នឹងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រឺងរបស់ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចសហការជាមួយប្រទេសភាគីមិត្ត និងការងារកសាងបន្ទាយ  ដែលធ្វើឲ្យមានសកម្មភាពលេចធ្លោជាងគេ រួមទាំងការងារអតីតយុទ្ធជន ការងារមនុស្សធម៌ ការងារអង្គភាពទទួលបាន សមិទ្ធផលថ្មីៗជាច្រើន នៅក្នុងបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនេះ ក្នុងឳកាសសម្ពោធអាគារដាក់ឲ្យប្រើប្រាស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ជូន អតីតយុទ្ធជន ២០០នាក់ក្នុងម្នាក់ទទួលបាន ១០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៥ម្នាក់១០ ម៉ឺន សិស្ស១០០នាក់ ប៉ិច សៀវភៅ ៥០០០រៀល យុទ្ធជនកាកបាទក្រហម ៥០ នាក់ ១ម៉ឺនរៀល កាយរឹទ្ធ ៥០នាក់ ១ម៉ឺនរៀល យាយជីតាជី២០ ក្រណាត់សរ យដុំ ថវិកា១ម៉ឺនរៀល និងបានផ្តលជូនដល់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមសំណូមពរ មាន  (ស៊ីម៉ង់២០តោន ថវិកា២០លាន) ។

ដោយ  ប៊ុន  រដ្ឋា