ឃាត់ខ្លួនបានហើយមន្ត្រីនគរបាលនៃអធិការក្រុងកំពតដែលបានដកកាំភ្លើងគំរាមតៃកុងឡាន

0

ខេត្តកំពត៖  ឃាត់ខ្លួនបានហើយមន្ត្រីនគរបាលនៃអធិការក្រុងកំពតដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃ នៅចំណុចផ្លូវចូលទឹលឈូរ ខេត្តកំពត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់អោយដឹងថា មន្ត្រីដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃនោះបានឃាត់ខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពតហើយ កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង  មន្ត្រីនោះឈ្មោះ ម៉េង ដា ។