ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកប៉ែន វណ្ណរិទ្ធ ចុះប្រគល់ផ្ទះជូនលោកយាយ សុត ញ៉េបគ្រួសារទីទ័លក្រ

0

កំពង់ធំ៖ ផ្ទះមួយខ្នងដែលបានកើតឡើងពីកំលាំងមនុស្សធម៌ បន្ទាប់ពីបានសាងសង់រួច ក៏ត្រូវបានប្រគល់ជូន គ្រួសារ លោកយាយ សុត ញ៉េប គ្រួសារទីទ័លក្រ ក្រោមអធិបតីភាព ឯកឧត្តម  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានក្រុមចលនាយុវជន សាខាកំពង់ធំ អមដំណើរដោយលោក មេភូមិ មេឃុំ និងជាអជ្ញាធរដែនដី ចូលរួមនៅ រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៨។

ថវិការជាង ២,២០០ ដុល្លា ត្រូវបានកើតឡើង ក្រោយការអំពាវនាវរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបានសប្បុរសជនចូលរួមក្នុងការងារមនុស្សធម៌នេះយ៉ាងផុសផុល ដើម្បីជួយដល់លោកយាយ សុត ញ៉េប ដែលគ្មានដី  គ្មានផ្ទះ រស់នៅលើខ្ទមបែកបាក់ដំបូលស្លឹកលាយតង់ធ្លុះធ្លាយ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ដោយឡែកថវិការទាំងអស់ត្រូវបានបែងចែក ១,២០០ ដុល្លារ សម្រាប់ទិញដី និងជាង១,០០០ដុល្លាទៀត ត្រូវបានទិញឈើនិងសម្ភារៈសម្រាប់សាងសង់ផ្ទះរហូតបានសម្រេចជោគជ័យ និងបានប្រគល់ជូនលោកយាយ ក្នុងថ្ងៃនេះ ដែលមានទំហំ ៤ ម៉ែត្រ x ៥ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​៤,៥៥០,០០០​៛​ រួមទាំងទឹកស៊ីអ៊ីវ ទឹកត្រី២យួរ អង្ករ៥០គ.ក មី២កេស ត្រីខ ស្ករស ប៊ីចេង នំប៉័ង និងថវិកា​ចំនួន​ ២០០,០០០​ ៛​ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានសាខាក្រុមចលនាយុវជន ខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់លោកយាយ និងក្រុមគ្រួសារ ឲ្យថែរក្សាទ្រព្យសម្បត្តិផ្ទះសំបែង ថែរក្សាកូនចៅជម្រុញឲ្យមានការចូលសិក្សារៀនសូត្រ ដើម្បីជា ចំនេះដឹងសម្រាប់អនាគត់របស់ពួកគេ និងសំណូមពរថា កុំឲ្យលក់ដីលក់ផ្ទះនេះ ព្រោះវាជាឧបនិស្ស័យរបស់ សម្បុរសជន ដែលបានជួយដល់គ្រួសារយើង ឲ្យមានទីកន្លែងស្នាក់នៅសមរម្យ  មានជីវិតល្អប្រសើរជាងមុន និងជាចុងក្រោយក៏សូមឲ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ក្នុងការបំពេញ សិទ្ធិផ្តល់សំលេងគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ។

ឯកឧត្តម  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជនទាំងអស់បានរួមចំណែក ជួយផ្តល់ថវិកា ដែលជាទឹកចិត្តល្អប្រពៃ សម្រាប់ការជួយដល់ប្រជាពលរដ្ឋក្រខ្សត់ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន  ដែលសុំឲ្យមន្រ្តីរាជការនីតិកាលទី៦នេះ យកចិត្តទុកដាក់ទ្វេរឡើង លើបញ្ហាបំរើប្រជារាស្រ្ត ឲ្យទទួលបាន សេចក្តីសុខ តាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់សំលេងឆ្នោត បានជឿជាក់និងទុកចិត្តលើ រាជរដ្ឋាភិបាលថ្មីនេះ ។ដោយ  ប៊ុន រដ្ឋា