ប្រធានមន្ទីរអប់រំខេត្តសៀមរាប រំពឹងថា អាត្រាចុះឈ្មោះចូលរៀនរបស់កុមារ និង កើនឡើងជាងឆ្នាំមុនៗ

0

សៀមរាប៖ លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបង្ហាញឱ្យដឹងថា កំណើន នៃការបញ្ចូនកូនមកចុះឈ្មោះចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់សម្រាប់ខេត្តសៀមរាប ដែលនេះសបញ្ចក់ថា អាណាព្យាបាលមួយចំនួនយល់ដឹងពីគុណតម្លៃនៃការអប់រំ។
លោក សយ ទិត្យាវង្ស បានឱ្យអ្នកសាព័ត៌មានដឹងបែបនេះ កាលពីថ្ងៃទី ១២ ខែ តុលាឆ្នាំ២០១៨ នៅ សាលប្រជុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
លោកប្រធានមន្ទីរអប់រំ បានបន្ថែមទៀតថា កាលពីឆ្នាំសិក្សា២០១៧-២០១៨ កន្លងទៅនេះ អាត្រាចុះឈ្មោះ ចូលរៀនរបស់សិស្សមានរហូតដល់៩៤% ក្នុងចំណោមសិស្សជិត៤ម៉ឺននាក់ ដែលកំពុងសិក្សានៅមតេយ្យបឋមសិក្សា មតេយ្យសិក្សាសហគមន៍ និងសាលាមតេយ្យឯកជននានាក្នុងខេត្តសៀមរាប។ លោកបន្តថា អាត្រា បញ្ចូនកុមារមកចុះឈ្មោះចូលរៀនច្រើនបែបនេះ ដោយសាមានការផ្សព្វផ្សាយពីតម្លៃអប់រំស្ទើរគ្រប់រូបភាព រួមទាំងការយល់ដឹងរបស់អាណាព្យាបាលមួយចំនួនពីគុណវិបត្តនៃអក្ខរកម្មជាដើម។ ទន្ទឹមគ្នានេះលោករំពឹងថា ឆ្នាំសិក្សាថ្មី ( ២០១៨ – ២០១៩) ចំនួនកុមារដែលចុះឈ្មោះចូលរៀន និងមានការកើន ឡើងបន្ថែមទៀត ។
ក្នុងឱកាសនោះ លោក សយ ទិត្យាវង្ស ក៏បានបំពាវនាវដល់អាណាព្យាបាលទាំងអស់ដែលមានកូនអាយុចាប់ពី០៣ឆ្នាំឡើងទៅ សូមបញ្ចូនទៅចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨ នៅសាលារៀនដែលជិតផ្ទះ ដើម្បីជៀសផុតពីភាពមិនចេះអក្សរ ៕