អភិបាលខេត្តកំពង់ចាម​ ផ្ដល់​ជា​សម្ភារៈ​ដល់​កុមារ​កំព្រា​ ដែល​ស្ថិត​ក្នុង​កម្មវិធី​ថែរក្សា​ នៅ​តាម​ផ្ទះ​គ្រួសារ​សាច់ញាតិ​

0

កំពង់ចាម​:​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​រាជការ​ នាព្រឹក​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ និង​ផ្តល់​អំណោយ​ជា​កង់​ រួមជាមួយ​សម្ភារៈ​សិក្សា​ ជូន​ដល់​កុមារ​កំព្រា​រ​ ក្នុង​សាលា​បឋមសិក្សា​ ហ៊ុន​ ណេង​ បឹង​ស្នាយ​ ស្ថិត​នៅ​ក្នុង​ភូមិ​តាណេង​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​ ក្រោម​ការ​រៀបចំ​របស់​អង្គការស្ពាន​ កម្ពុជា​ ហូឡង់​។លោក​ ភីត​ ម៉ាស​ ម្ចាស់ជំនួយ​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​អភិបាលខេត្តកំពង់ចាម​ ដែលលោេតែងតែគាំទ្រ​ និងសហការគ្នាយ៉ាងសកម្ម​ ក្នុង​សកម្មភាព​មនុស្សធម៍គ្រប់ទីកន្លែង​ និងចំណាយពេលវេលាចូលរួមជានិច្ចដោយ​មិន​គិត​ពី​ការ​នឿយហត់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ​បាន​ថ្លែង​អំណរគុណ​ ចំពោះសប្បុរជន​ក្នុង​និង​ក្រៅ​ប្រទេស​ ដែល​បានចំណាយ​ទាំង​ថវិកា​និង​សម្ភារ:​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ ទីទ័លក្រ​ ជាពិសេស​កុមាររងគ្រោះ​ កុមារក្រីក្រ​ ឪពុកម្ដាយ​បោះបង់​ចោល​ ហើយ​ត្រូវ​បាន​អង្គការ​ស្ពាន​ កម្ពុជា​ ហូឡង់​ ចូលរួមចំណែក​ជួយ​កាត់បន្ថយភាពក្រីក្រ​ សកម្មភាព​មនុស្សធម៍​ ដោយ​មិន​ប្រកាន់​ពណ៍សម្បុ​រ​ ពូជសាសន៍​ និងនិន្នាការនយោបាយ​​ ទាំង​នេះ​ហើយ​ ក្នុងនាមជាអាជ្ញាធរ​ និង​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់​ ​ពិតជា​ពេញចិត្តចំពោះសកម្មភាពនេះ​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​​ ព្រោះអង្គការនេះដែលតែងតែជួយ​ទំនុកបម្រុង​ ឧបត្តម្ភលើមនុស្ស​ទីទ័លជាទូទៅ​ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។ ជាមួយគ្នានោះ​ ឯកឧត្ដម​អភិបាលខេត្ត​ ក៏​បានជំរុញដល់ក្មេងៗសិស្សានុសិស្សទាំងអស់​ត្រូវ​យកចិត្តទុកខិតខំប្រឹងប្រែងរៀនសូត្រ​ ដើម្បី​ឲ្យ​ក្លាយទៅ​ជាសសរទ្រូងនៃប្រទេសជាតិ​យើង​នាពេល​អនាគត​ខាង​មុខ​។

គួរបញ្ជាក់ផងដែរថា​ ក្នុងនោះដែរអង្គការស្ពានហូឡង់​ បានផ្តល់សម្ភារ:សិក្សាដល់កុមារកំព្រារសរុបចំនួន៣០០នាក់​ ដោយក្នុងម្នាក់ៗទទួលបាន៖​ បិច​២ដើម​ ខ្មៅដៃ សៀវភៅ១០​ក្បាល​ រួមនឹងថវិកាមួយម៊ឺនរៀល​ ហើយចំណែកសិស្សានុសិស្សចំនួន១០នាក់​ ដែលមានទីលំនៅនៅឆ្ងាយពីសាលារៀនទទួលបានកង់ម្នាក់មួយគ្រឿងផងដែរ​ និងលោកគ្រូ-អ្នកគ្រូ១១នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា២ម៊ឺនរៀល​ផងដែរ​ ៕