មេបញ្ជាការតំបន់សឹករងកំពង់ធំ ចុះពិនិត្យទីតាំងសាងសង់អគារ​ស្នាក់នៅ​ និងប្រគល់ស៊ីម៉ង់៣តោន សម្រាប់សាងសង់អាគារប្រចាំបញ្ជាការប្រចាំការ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះពិនិត្យស្ថានភាពទីតាំង សម្រាប់ការសាងសង់អគារ​សម្រាប់ស្នាក់នៅ​និងធ្វើការ និងប្រគល់ស៊ីម៉ង់៣តោន សម្រាប់សាងសង់ អាគារប្រចាំបញ្ជាប្រចាំការស្ថិតនៅក្នុងបរិវេណ វេរសេនាតូចលេខ១ ស្ថិតក្នុងភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុក ប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨។

អាគារដែលគ្រោងនឹងសាងសង់ ដែលមានទំហំ ១៩៥ម ម៉ែត្រ​ការ៉េ សម្រាប់​យោធិនស្នាក់នៅ​និង​ធ្វើ​ការ​ងារ​ ដែល​ជាជំនួយឧបត្ថម្ភ​ របស់​បញ្ជាការ​ដ្ឋាន​យោធាទីក្រុងហូជីមីញ​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ​ ព្រម​ទាំង​បាន​ប្រគល់​ស៊ីម៉ងត៍​ចំនួន​៣​ តោន​ ដែលជាអំណោយ​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ជូន​អង្គភាព​វរសេនាតូចលេខ​១​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ សម្រាប់​សាងសង់​ប្រចាំបញ្ជាប្រចាំការ ​មួយ​ខ្នង​ទំហំ​ ៣៦ម៉ែត្រ​ការ៉េ​ ធ្វើ​ពី​បេតុង​ប្រក់ក្បឿងថៃ​ ។

សកម្មភាពនៃការសាងសង់អាគារនីមួយៗ នៅក្នុងបញ្ជាការដ្ឋានវេរសេនាតូចលេខ១  ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ​គឺសុទ្ធសឹងតែជាស្នាដៃរបស់កងកម្លាំង នៃកងយោពលខេមរភូមិន្ទ ដែលត្រូវបានបណ្តុះ បណ្តាលឲ្យកងកម្លាំងយើងមានជំនាញ ក្នុងការងារសំណង់គ្រប់បច្ចេកទេស រួមទាំងបានជម្រុញមានការដាំដុះបន្លែបង្កានិង ចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការចំណាយ នៅក្នុងអង្គភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្រោមកិច្ចសហការ ជាមួយប្រទេសភាគគីមិត្ត គឺលទ្ធផលទទួលបានផ្លែផ្កាជាច្រើន ក្នុងការជួយគ្នាទៅវិញ ទៅមក ជាក់ស្តែងអាគារសម្រាប់ធ្វើការ ចំនួន១០ខ្នង ដែលជាជំនួយឧបត្ថម្ភ​ របស់​បញ្ជាការ​ដ្ឋាន​យោធាទីក្រុងហូជីមីញ​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម ​ ជូនដល់ផ្នែកសឹករងស្រុកក្រុង និងវេរសេនាតូចទាំង២  គឺជាការចាប់ពិនិត្យស្ថានភាពដី និងទីតាំងដែលត្រូវបានសាងសង់ជាបណ្តើរហើយ ។

នៅព្រឹកថ្ងៃដដែល  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឆ្លៀតឳកាស នាំយកថវិការទៅប្រគល់ជូន លោក​យាយ តេង ហ៊ិម ​អាយុ​ ៨៤​ឆ្នាំ ដែលកូននិងប្តីចំនួន១៣នាក់ ត្រូវបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងរស់នៅគ្មានសាច់ញាតិ ក្រោយពីមានការអំពាវនាវ គឺមានសម្បុរជនជិតឆ្ងាយ បានផ្តល់ថវិកាសរុប ៨៥ម៉ឺនរៀល និងអង្ករ៥០គ.ក នៅភូមិ​ត្រពាំង​ឬស្សី​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ។

លោក​យាយ តេង ហ៊ិម បានសម្តែងនូវក្តីរំភើបត្រេតអរ ខ្លាំងណាស់ ដែលជិតមួយជីវិតលោកយាយមកហើយ ពុំដែលស្គាល់លុយច្រើនបែបនេះទេ លោកយាយបាននិយាយថា ថវិកាដែលបានមកនេះ គឺលោកយាយ ពុំបានទៅប្រើការអ្វីនោះទេ គឺសម្រាប់តែធ្វើបុណ្យទាំងអស់ ហើយក៏បានបន់ស្រន់ឲ្យអ្នកមានបុណ្យទាំងអស់ ដែលបានជួយជីវិតលោកយាយ ជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន ។  ដោយ ប៊ុន  រដ្ឋា